សូរ៉ា 4 · ជូស 6
An-Nisa · 4:157
وَقَوْلِهِمْ إِنَّا قَتَلْنَا الْمَسِيحَ عِيسَى ابْنَ مَرْيَمَ رَسُولَ اللَّهِ وَمَا قَتَلُوهُ وَمَا صَلَبُوهُ وَلَٰكِنْ شُبِّهَ لَهُمْ ۚ وَإِنَّ الَّذِينَ اخْتَلَفُوا فِيهِ لَفِي شَكٍّ مِنْهُ ۚ مَا لَهُمْ بِهِ مِنْ عِلْمٍ إِلَّا اتِّبَاعَ الظَّنِّ ۚ وَمَا قَتَلُوهُ يَقِينًا
និងដោយសារតែពាក្យសំដីរបស់ពួកគេថាៈ ពិតប្រាកដ ណាស់ ពួកយើងបានសម្លាប់ម៉ាសៀហអ៊ីសាកូនម៉ារយ៉ាំដែលជាអ្នក នាំសាររបស់អល់ឡោះ ខណៈដែលពួកគេមិនបានសម្លាប់គាត់ និង មិនបានចងឆ្កាងគាត់ឡើយ តែទ្រង់បានប្រដូចបុរសម្នាក់នឹងអ៊ីសា ដល់ពួកគេ។ ពិតប្រាកដណាស់ ពួកដែលបានខ្វែងយោបល់គ្នាក្នុង រឿងនេះ ពិតជាស្ថិតនៅក្នុងភាពសង្ស័យអំពីវា។ ពួកគេគ្មានចំណេះ ដឹងនៅក្នុងរឿងនេះឡើយ លើកលែងតែតាមការស្មានប៉ុណ្ណោះ។ ហើយពួកគេក៏ពុំបានសម្លាប់គាត់យ៉ាងពិតប្រាកដនោះដែរ។
តាហ្វសៀរ
ហើយយើងបានដាក់បណ្តាសារពួកគេដោយសារតែពាក្យសម្តីរបស់ពួកគេដែលនិយាយប្រកបដោយភាពមោទន និងកុហកបោកប្រាស់គេថាៈ ពិតប្រាកដណាស់ ពួកយើងបានសម្លាប់ម៉ាសៀហ អ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំ (យេស៊ូគ្រឹស្ទ បុត្ររបស់នាងម៉ារី) ដែលជាអ្នកនាំសាររបស់អល់ឡោះ។ តាមពិត ពួកគេមិនបានសម្លាប់គាត់ដូចដែលពួកគេបានអះអាងនោះឡើយ ហើយពួកគេក៏មិនបានចងឆ្កាងគាត់នោះដែរ។ ក៏ប៉ុន្តែ (តាមពិត) ពួកគេបានសម្លាប់បុរសម្នាក់(ផ្សេងពីព្យាការីអ៊ីសា)ដែលអល់ឡោះបានធ្វើឲ្យរួបគេដូចទៅនឹងព្យាការីអ៊ីសា ហើយពួកគេក៏បានយកបុរសនោះទៅចងឆ្កាងដោយពួកគេគិតថា អ្នកដែលត្រូវបានសម្លាប់នោះ គឺជាព្យាការីអ៊ីសា។ ហើយពួកយូដាដែលអះអាងថាបានសម្លាប់គាត់(ព្យាការីអ៊ីសា) និងពួកណាសរ៉នី(ពួកគ្រឹស្ទាន)ដែលទទួលយកបុរសដែលគេបានសម្លាប់នោះ(បុរសដែលដូចនឹងព្យាការីអ៊ីសា) ពួកគេទាំងពីរក្រុមស្ថិតនៅក្នុងការខ្វែងយោបល់គ្នានិងមានក្តីមន្ទិលសង្ស័យ ដោយពួកគេមិនបានដឹងច្បាស់អំពីរឿងនេះឡើយ។ តាមពិតពួកគេគ្រាន់តែតាមការស្មានប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ការស្មានមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ការពិតឡើយ។ ពួកគេមិនបានសម្លាប់ព្យាការីអ៊ីសា(យេស៊ួគ្រឹស្ទ)នោះទេ ហើយពួកគេក៏មិនបានឆ្កាងគាត់នោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល