សូរ៉ា 4 · ជូស 4
An-Nisa · 4:15
وَاللَّاتِي يَأْتِينَ الْفَاحِشَةَ مِنْ نِسَائِكُمْ فَاسْتَشْهِدُوا عَلَيْهِنَّ أَرْبَعَةً مِنْكُمْ ۖ فَإِنْ شَهِدُوا فَأَمْسِكُوهُنَّ فِي الْبُيُوتِ حَتَّىٰ يَتَوَفَّاهُنَّ الْمَوْتُ أَوْ يَجْعَلَ اللَّهُ لَهُنَّ سَبِيلًا
ហើយស្ដ្រីដែលប្រព្រឹត្ដអំពើអសីលធម៌(ហ្ស៊ីណា)ក្នុង ចំណោមស្ដ្រីៗរបស់ពួកអ្នក ចូរពួកអ្នកស្វែងរកសាក្សីបួននាក់ជា បុរសក្នុងចំណោមពួកអ្នកដើម្បីធ្វើសាក្សីលើពួកនាង។ បន្ទាប់មកបើពួកគេព្រមធ្វើសាក្សីហើយនោះ ចូរពួកអ្នកឃុំខ្លូនពួកនាងក្នុងផ្ទះ រហូតដល់ស្លាប់ ឬរហូតដល់អល់ឡោះបើកផ្លូវឱ្យពួកនាង។
តាហ្វសៀរ
ហើយចំពោះស្ត្រីដែលប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណា(ការរួមភេទរវាងបុរសនិងស្ត្រីដោយមិនបានរៀបអាពាហ៍ពិពាហ៍ស្របតាមច្បាប់ឥស្លាម)ក្នុងចំណោមបណ្ដាស្ត្រីរបស់ពួកអ្នកដែលពួកនាងបានរៀបការរួច ឬក៏មិនទាន់រៀបការក៏ដោយ ចូរពួកអ្នកស្វែងរកសាក្សីចំនួនបួននាក់ជាបុរស ដែលជាជនមូស្លីម ហើយមានភាពសច្ចៈ(យុត្តិធម៌)ក្នុងចំណោមពួកអ្នកដើម្បីធ្វើជាសាក្សីលើពួកនាង។ ប្រសិនបើមានសាក្សីបួននាក់បញ្ជាក់លើការប្រព្រឹត្តអំពើអសីលធម៌របស់ពួកនាងហើយនោះ ចូរពួកអ្នកឃុំខ្លួនពួកនាងនៅក្នុងផ្ទះ ជាការដាក់ទណ្ឌកម្មលើពួកនាង រហូតដល់ពួកនាងបាត់បង់ជីវិត ឬរហូតដល់អល់ឡោះជាម្ចាស់បានផ្តល់ដំណោះស្រាយផ្សេងដល់ពួកនាងក្រៅពីការឃុំខ្លួន។ ក្រោយមក អល់ឡោះជាម្ចាស់ក៏បានផ្តល់ដំណោះស្រាយផ្សេងដល់ពួកគេនៅក្នុងរឿងនេះ ដោយអល់ឡោះបានដាក់បទបញ្ញត្តិឲ្យវាយចំនួនមួយរយរំពាត់ចំពោះស្រ្តីដែលមិនទាន់រៀបការដែលប្រព្រឹត្តអំពើអសីលធម៌(ហ្ស៊ីណា) ហើយត្រូវនិរទេសខ្លួន(ចេញពីស្រុកភូមិ)រយៈពេលមួយឆ្នាំ ហើយនិងត្រូវគប់នឹងដុំថ្មរហូតដល់ស្លាប់ចំពោះស្ត្រីដែលរៀបការរួច(ហើយបានប្រព្រឹត្តហ្ស៊ីណា)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល