សូរ៉ា 4 · ជូស 5
An-Nisa · 4:131
وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَلَقَدْ وَصَّيْنَا الَّذِينَ أُوتُوا الْكِتَابَ مِنْ قَبْلِكُمْ وَإِيَّاكُمْ أَنِ اتَّقُوا اللَّهَ ۚ وَإِنْ تَكْفُرُوا فَإِنَّ لِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ وَكَانَ اللَّهُ غَنِيًّا حَمِيدًا
ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែល នៅលើផែនដីគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយពិតប្រាកដណាស់ យើងបានបង្គាប់ប្រើដល់បណ្ដាអ្នកដែលគេបានផ្ដល់គម្ពីរឱ្យមុនពួក អ្នក និងពួកអ្នកឱ្យកោតខ្លាចអល់ឡោះ។ តែប្រសិនបើពួកអ្នក ប្រឆាំងវិញ ពិតប្រាកដណាស់អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយ អល់ឡោះមានអ្វីគ្រប់យ៉ាង ជាទីកោតសរសើរបំផុត។
តាហ្វសៀរ
ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី ព្រមទាំងអ្វីៗដែលមាននៅចន្លោះវាទាំងពីរ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយពិតប្រាកដណាស់ យើងបានដាក់កិច្ចសន្យា(បទបញ្ជា)ចំពោះពួកអះលីគីតាបក្នុងចំណោមពួកយូដា និងពួកណាសរ៉នីដូចដែលយើងបានកិច្ចសន្យាចំពោះពួកអ្នកដែរ ដោយឲ្យពួកអ្នកអនុវត្តតាមបទបញ្ជាទាំងឡាយរបស់អល់ឡោះ និងចៀសវាងឲ្យឆ្ងាយពីបម្រាមរបស់ទ្រង់។ ហើយប្រសិនបើពួកអ្នកប្រឆាំងនឹងកិច្ចសន្យានោះ ពួកអ្នកនឹងមិនអាចបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ក្រៅពីខ្លួនឯងឡើយ ពីព្រោះអល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការការគោរពប្រតិបត្តិរបស់ពួកអ្នកឡើយ។ ពិតប្រាកដណាស់ ទ្រង់គឺជាម្ចាស់គ្រប់គ្រងអ្វីៗដែលនៅលើមេឃជាច្រើនជាន់និងអ្វីៗដែលនៅលើផែនដី ហើយទ្រង់មិនត្រូវការអ្វីមួយពីម៉ាខ្លូកទាំងអស់របស់ទ្រង់ឡើយ ហើយទ្រង់គឺជាអ្នកដែលត្រូវគេកោតសរសើរចំពោះលក្ខណៈសម្បត្តិ និងទង្វើទាំងឡាយរបស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល