សូរ៉ា 4 · ជូស 5
An-Nisa · 4:122
وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَنُدْخِلُهُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ وَعْدَ اللَّهِ حَقًّا ۚ وَمَنْ أَصْدَقُ مِنَ اللَّهِ قِيلًا
បណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អនោះ យើងនឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរ ពីក្រោមវា ដោយពួកគេនៅក្នុងនោះជាអមតៈ។ ការសន្យារបស់ អល់ឡោះ គឺជាការពិត។ តើនរណាដែលមានពាក្យសំដីពិតជាង អល់ឡោះទៀតនោះ?
តាហ្វសៀរ
ហើយបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងនូវទង្វើកុសលដែលបញ្ជិតខ្លួនទៅកាន់ទ្រង់នោះ យើងនឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមានរបស់វា ដោយពួកគេស្ថិតនៅទីនោះជាអមតៈ ដែលវាជាការសន្យាមកពីអល់ឡោះ។ ហើយការសន្យារបស់ទ្រង់គឺជាការពិត ដោយទ្រង់នឹងមិនក្បត់សន្យាឡើយ ហើយក៏គ្មាននរណាម្នាក់ដែលនិយាយពាក្យសម្ដីពិតជាងអល់ឡោះជាម្ចាស់នោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល