សូរ៉ា 4 · ជូស 5

An-Nisa · 4:117

إِنْ يَدْعُونَ مِنْ دُونِهِ إِلَّا إِنَاثًا وَإِنْ يَدْعُونَ إِلَّا شَيْطَانًا مَرِيدًا

ពួកគេមិនគោរពសក្ការៈនរណាផេ្សងពីអល់ឡោះឡើយ លើកលែងតែរូបបដិមាករប៉ុណ្ណោះ។ ហើយពួកគេក៏មិនគោរព សក្ការៈនរណាក្រៅពីស្ហៃតនដែលប្រឆាំងនោះដែរ។

តាហ្វសៀរ

ពួកមុស្ហរីគីនទាំងនោះ មិនគោរពសក្ការៈនិងមិនបួងសួងសុំពីអ្នកណាផ្សេងរួមជាមួយនឹងអល់ឡោះជាម្ចាស់ឡើយ លើកលែងតែរូបបដិមាករដែលត្រូវបានគេដាក់ឈ្មោះជាភេទស្រី ដូចជា ឡាត និងអ៊ុសហ្សាប៉ុណ្ណោះ ដែលវា(បដិមាករ)មិនអាចផ្តល់ប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់អ្វីឡើយ។ ហើយតាមពិត អ្វីដែលពួកគេគោរពសក្ការៈនោះ គឺជាស្ហៃតនដែលវាបានចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះប៉ុណ្ណោះ ដែលគ្មានផលល្អអ្វីចំពោះវាឡើយ ពីព្រោះវា(ស្ហៃតន)គឺជាអ្នកដែលប្រើឲ្យពួកគេគោរពសក្ការៈរូបដិមាករទាំងនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់