សូរ៉ា 39 · ជូស 24

Az-Zumar · 39:71

وَسِيقَ الَّذِينَ كَفَرُوا إِلَىٰ جَهَنَّمَ زُمَرًا ۖ حَتَّىٰ إِذَا جَاءُوهَا فُتِحَتْ أَبْوَابُهَا وَقَالَ لَهُمْ خَزَنَتُهَا أَلَمْ يَأْتِكُمْ رُسُلٌ مِنْكُمْ يَتْلُونَ عَلَيْكُمْ آيَاتِ رَبِّكُمْ وَيُنْذِرُونَكُمْ لِقَاءَ يَوْمِكُمْ هَٰذَا ۚ قَالُوا بَلَىٰ وَلَٰكِنْ حَقَّتْ كَلِمَةُ الْعَذَابِ عَلَى الْكَافِرِينَ

ហើយពួកដែលគ្មានជំនឿត្រូវបានគេកៀងទៅកាន់នរក ជើហាន់ណាំទាំងហ្វូងៗ។ លុះនៅពេលដែលពួកគេបានមកដល់ នរកនោះ គេក៏បានបើកទ្វារទាំងឡាយរបស់វា។ ហើយអ្នកយាម ទ្វាររបស់វាបាននិយាយទៅកាន់ពួកគេថាៈ តើបណ្ដាអ្នកនាំសារ ក្នុងចំណោមពួកអ្នកមិនបានមកដល់ពួកអ្នកដោយពួកគេសូត្រឱ្យ ពួកអ្នកស្ដាប់នូវអាយ៉ាត់ៗនៃម្ចាស់របស់ពួកអ្នក ហើយពួកគេដាស់ តឿនព្រមានចំពោះការជួបនៃថ្ងៃរបស់ពួកអ្នកនេះទេឬ? ពួកគេ បាននិយាយថាៈ ពិតមែនហើយ។ ក៏ប៉ុន្ដែពាក្យសំដីដាក់ទារុណកម្ម បានកំណត់ធ្លាក់ទៅលើពួកដែលគ្មានជំនឿ។

តាហ្វសៀរ

ហើយបណ្តាម៉ាឡាអ៊ីកាត់បានកៀងពួកដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់ទៅកាន់នរកជើហាន់ណាំទាំងហ្វូងៗដោយភាពថោកទាបបំផុត។ លុះនៅពេលដែលពួកគេបានមកដល់ឋាននរកជើហាន់ណាំហើយនោះ ឆ្មាំនរកដែលជាម៉ាឡាអ៊ីកាត់នោះបានបើកបណ្តាទ្វារឋាននរកឲ្យពួកគេ និងបានទទួលពួកគេដោយការស្តីបន្ទោស ដោយបាននិយាយទៅកាន់ពួកគេថាៈ តើអ្នកនាំសារទាំងឡាយដែលមកពីពូជសាសន៍របស់ពួកអ្នកមិនបានមកដល់ពួកអ្នក ដោយពួកគេសូត្រឲ្យពួកអ្នកស្តាប់នូវវាក្យខណ្ឌទាំងឡាយរបស់ម្ចាស់ពួកអ្នកដែលត្រូវបានបញ្ចុះទៅកាន់ពួកគេ និងបានព្រមានបន្លាចពួកអ្នកពីជំនួបនៅថ្ងៃបរលោក ដោយសារតែនៅក្នុងថ្ងៃនោះ គឺមានទណ្ឌកម្មយ៉ាងខ្លាំងក្លាទេឬ? ពួកប្រឆាំងក៏បានឆ្លើយតបដោយទទួលស្គាល់កំហុសខ្លួនឯងថាៈ ពិតមែនហើយ រឿងទាំងអស់នោះពិតជាបានកើតឡើងដូច្នោះមែន។ ក៏ប៉ុន្តែពាក្យសម្តីដាក់ទណ្ឌកម្មនោះ ត្រូវបានកំណត់ទៅលើពួកប្រឆាំង ហើយពួកយើង ធ្លាប់ជាពួកដែលប្រឆាំង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់