សូរ៉ា 39 · ជូស 23
Az-Zumar · 39:7
إِنْ تَكْفُرُوا فَإِنَّ اللَّهَ غَنِيٌّ عَنْكُمْ ۖ وَلَا يَرْضَىٰ لِعِبَادِهِ الْكُفْرَ ۖ وَإِنْ تَشْكُرُوا يَرْضَهُ لَكُمْ ۗ وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ ۗ ثُمَّ إِلَىٰ رَبِّكُمْ مَرْجِعُكُمْ فَيُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ ۚ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
ប្រសិនបើពួកអ្នកបដិសេធវិញនោះ ពិតប្រាកដណាស់ អល់ឡោះមហាមានលើសលប់មិនត្រូវការ(ជំនឿ)ពួកអ្នកឡើយ។ ហើយទ្រង់មិនចូលចិត្ដភាពគ្មានជំនឿចំពោះខ្ញុំទាំងឡាយរបស់ទ្រង់ ឡើយ។ តែប្រសិនបើពួកអ្នកដឹងគុណ(ដោយមានជំនឿ)វិញ គឺ ទ្រង់នឹងស្រឡាញ់ចូលចិត្ដចំពោះការដឹងគុណរបស់ពួកអ្នក។ ហើយ អ្នកដែលសាងបាបកម្មមិនអាចទទួលបន្ទុកចំពោះបាបកម្មអ្នកដទៃ បានឡើយ។ ក្រោយមក ទៅចំពោះម្ចាស់របស់ពួកអ្នកតែមួយគត់ ជាកន្លែងវិលត្រឡប់របស់ពួកអ្នក។ ហើយទ្រង់នឹងប្រាប់ពួកអ្នកនូវ អ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង នូវអ្វីដែលមាននៅក្នុងចិត្ដ។
តាហ្វសៀរ
ប្រសិនបើពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ប្រឆាំងនឹងម្ចាស់របស់ពួកអ្នកនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាមានលើសលប់មិនត្រូវសេចក្តីជំនឿរបស់ពួកអ្នកឡើយ ហើយការប្រឆាំងរបស់ពួកអ្នកនោះ ក៏មិនអាចបង្កគ្រោះថ្នាក់អ្វីដល់ទ្រង់នោះដែរ។ តាមពិត គ្រោះថ្នាក់នៃការប្រឆាំងរបស់ពួកអ្នក គឺវិលត្រឡប់ទៅរកពួកអ្នកវិញតែប៉ុណ្ណោះ។ ហើយទ្រង់មិនពេញចិត្តឲ្យខ្ញុំបម្រើរបស់ទ្រង់ប្រឆាំងនឹងទ្រង់ឡើយ ហើយទ្រង់ក៏មិនប្រើពួកគេឲ្យប្រឆាំងដែរ ព្រោះអល់ឡោះជាម្ចាស់មិនប្រើឲ្យប្រព្រឹត្តទង្វើអសីលធម៌ និងទង្វើអាក្រក់នោះឡើយ។ ហើយប្រសិនបើពួកអ្នកដឹងគុណអល់ឡោះទៅលើឧបការគុណទាំងឡាយរបស់ទ្រង់ និងមានជំនឿចំពោះទ្រង់នោះ គឺទ្រង់ពេញចិត្តចំពោះការដឹងគុណរបស់ពួកអ្នក ហើយទ្រង់នឹងផ្តល់ផលបុណ្យដល់ពួកអ្នកទៅលើការមានជំនឿ និងការដឹងគុណនោះ។ ហើយគ្មានបុគ្គលណាម្នាក់ត្រូវទទួលបាបកម្មជំនួសអ្នកដទៃនោះឡើយ ផ្ទុយទៅវិញ បុគ្គលគ្រប់រូប គឺទទួលខុសត្រូវតែទៅលើទង្វើដែលខ្លួនបានសាងប៉ុណ្ណោះ។ បន្ទាប់មក កន្លែងវិលត្រឡប់របស់ពួកអ្នកនៅថ្ងៃបរលោក គឺទៅកាន់ម្ចាស់របស់ពួកអ្នកតែមួយគត់ ហើយទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានសាងនៅលើលោកិយ ហើយទ្រង់នឹងតបស្នងពួកអ្នកទៅលើទង្វើរបស់អ្នក។ ពិតប្រាកដណាស់ ទ្រង់មហាដឹងបំផុតនូវអ្វីដែលនៅក្នុងចិត្តរបស់ខ្ញុំបម្រើរបស់ទ្រង់ ដោយគ្មានអ្វីមួយដែលនៅក្នុងចិត្តរបស់គេអាចលាក់បាំងពីទ្រង់បានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល