សូរ៉ា 39 · ជូស 23

Az-Zumar · 39:5

خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ ۖ يُكَوِّرُ اللَّيْلَ عَلَى النَّهَارِ وَيُكَوِّرُ النَّهَارَ عَلَى اللَّيْلِ ۖ وَسَخَّرَ الشَّمْسَ وَالْقَمَرَ ۖ كُلٌّ يَجْرِي لِأَجَلٍ مُسَمًّى ۗ أَلَا هُوَ الْعَزِيزُ الْغَفَّارُ

ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីយ៉ាងពិត ប្រាកដ។ ទ្រង់ធ្វើឱ្យពេលយប់គ្របលើពេលថ្ងៃ ហើយទ្រង់ធ្វើឱ្យ ពេលថ្ងៃគ្របលើពេលយប់។ ហើយទ្រង់បានបញ្ជាព្រះអាទិត្យ និងព្រះច័ន្ទឱ្យដើរតាមគន្លងរៀងៗខ្លួនរហូតដល់ពេលកំណត់។ តើ ទ្រង់មិនមែនមហាខ្លាំងពូកែ មហាអភ័យទោសទេឬ?

តាហ្វសៀរ

ទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយមានបុព្វហេតុយ៉ាងច្បាស់លាស់ ពុំមែនបង្កើតវាទាំងពីរជាការលេងសើចដូចដែលពួកបំពានបាននិយាយនោះឡើយ។ ទ្រង់បញ្ចូលពេលយប់ទៅលើពេលថ្ងៃ ហើយបញ្ចូលពេលថ្ងៃទៅលើពេលយប់។ នៅពេលណាដែលពេលវេលាមួយ(ពេលយប់ឬពេលថ្ងៃ)បានមកដល់ ពេលវេលាមួយទៀតនឹងបាត់។ ហើយទ្រង់បញ្ជាព្រះអាទិត្យ និងបញ្ជាព្រះចន្ទ ដោយឲ្យវាទាំងពីរធ្វើដំណើរ(តាមគន្លងរៀងៗខ្លួន)រហូតដល់ពេលវេលាដែលត្រូវបានកំណត់ ពោលគឺពេលបញ្ចប់នៃការរស់នៅ(លើលោកិយ)នេះ។ តើពុំមែនទេឬ ទ្រង់មហាខ្លាំងពូកែ ដែលអាចផ្តន្ទាទោសសត្រូវរបស់ទ្រង់ ហើយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាអភ័យទោសនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់