សូរ៉ា 39 · ជូស 24
Az-Zumar · 39:42
اللَّهُ يَتَوَفَّى الْأَنْفُسَ حِينَ مَوْتِهَا وَالَّتِي لَمْ تَمُتْ فِي مَنَامِهَا ۖ فَيُمْسِكُ الَّتِي قَضَىٰ عَلَيْهَا الْمَوْتَ وَيُرْسِلُ الْأُخْرَىٰ إِلَىٰ أَجَلٍ مُسَمًّى ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَتَفَكَّرُونَ
អល់ឡោះគឺជាអ្នកដកយកព្រលឹងរាល់ៗរូបនៅពេលដែល វាស្លាប់ និងរូបដែលមិនទាន់ស្លាប់នៅពេលដែលវាដេកលក់។ ហើយ ទ្រង់រក្សាទុកព្រលឹងរបស់បុគ្គលណាដែលទ្រង់បានកំណត់ឱ្យវាស្លាប់ រួចទ្រង់បញ្ជូនព្រលឹងផេ្សងទៀត(ដែលដេកលក់)ឱ្យត្រឡប់មក(រក រូប)វិញរហូតដល់ពេលកំណត់(ស្លាប់)។ ពិតប្រាកដណាស់ នៅក្នុង រឿងនោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះគិតពិចារណា។
តាហ្វសៀរ
អល់ឡោះជាម្ចាស់ គឺជាអ្នកដែលដកយកព្រលឹងទាំងឡាយនៅពេលដែលជីវិតរបស់គេដល់ទីបញ្ចប់ ហើយទ្រង់ក៏ជាអ្នកដែលដកយកព្រលឹងទាំងឡាយដែលមិនទាន់ដល់ពេលកំណត់របស់វានៅពេល(ដែលគេ)ដេកលង់លក់ផងដែរ ដោយទ្រង់ឃាត់ទុកព្រលឹងទាំងឡាយណាដែលទ្រង់បានកំណត់ឲ្យគេស្លាប់ ហើយទ្រង់នឹងបញ្ជូន(ព្រលែង)ព្រលឹងទាំងឡាយដែលទ្រង់មិនទាន់កំណត់ឲ្យគេស្លាប់នោះមក(រកខ្លួនប្រាណរបស់គេ)វិញ រហូតដល់ពេលវេលាដែលបានកំណត់ដែលមានតែទ្រង់ប៉ុណ្ណោះដែលដឹង។ ពិតប្រាកដណាស់ នៅក្នុងការដកយកព្រលឹង ការបញ្ជូនព្រលឹងមកវិញ ការធ្វើឲ្យស្លាប់ និងការធ្វើឲ្យរស់នោះ គឺជាភស្តុតាងសម្រាប់អ្នកដែលចេះគិតពិចារណាទៅលើថា ពិតណាស់អ្នកដែលអាចធ្វើបែបនោះបាននោះ ក៏ជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់មនុស្សឲ្យរស់ឡើងវិញក្រោយពីពួកគេបានស្លាប់ ដើម្បីធ្វើការជំនុំជម្រះ និងទទួលការតបស្នងដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល