សូរ៉ា 39 · ជូស 24
Az-Zumar · 39:38
وَلَئِنْ سَأَلْتَهُمْ مَنْ خَلَقَ السَّمَاوَاتِ وَالْأَرْضَ لَيَقُولُنَّ اللَّهُ ۚ قُلْ أَفَرَأَيْتُمْ مَا تَدْعُونَ مِنْ دُونِ اللَّهِ إِنْ أَرَادَنِيَ اللَّهُ بِضُرٍّ هَلْ هُنَّ كَاشِفَاتُ ضُرِّهِ أَوْ أَرَادَنِي بِرَحْمَةٍ هَلْ هُنَّ مُمْسِكَاتُ رَحْمَتِهِ ۚ قُلْ حَسْبِيَ اللَّهُ ۖ عَلَيْهِ يَتَوَكَّلُ الْمُتَوَكِّلُونَ
ហើយពិតប្រាកដណាស់ ប្រសិនបើអ្នក(មូហាំម៉ាត់)សួរ ពួកគេថាៈ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ពួកគេប្រាកដជាឆ្លើយថាៈ គឺអល់ឡោះ។ ចូរអ្នកពោលថាៈ ដូចេ្នះ តើពួកអ្នកបានឃើញអ្វីដែលពួកអ្នកបួងសួងសុំផេ្សងពីអល់ឡោះ ប្រសិនបើអល់ឡោះមានបំណងឱ្យខ្ញុំមានគ្រោះថ្នាក់ តើពួកវា(ព្រះ នានា)អាចបំបាត់គ្រោះថ្នាក់របស់ទ្រង់នោះបានដែរឬទេ? ឬទ្រង់ មានបំណងប្រទានក្ដីមេត្ដាករុណាដល់ខ្ញុំ តើពួកវាអាចរារាំងក្ដីមេត្ដា ករុណារបស់ទ្រង់បានឬ? ចូរអ្នកពោលថាៈ អល់ឡោះគឺគ្រប់គ្រាន់ ហើយសម្រាប់ខ្ញុំ។ ចំពោះទ្រង់តែមួយគត់ដែលបណ្ដាអ្នកដែលទុក ចិត្ដប្រគល់ការទុកចិត្ដ។
តាហ្វសៀរ
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកមុស្ហរីគីនទាំងនោះថាៈ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់និងបានបង្កើតផែនដីនោះ ពួកគេប្រាកដជានឹងឆ្លើយថា គឺអល់ឡោះជាអ្នកដែលបានបង្កើតពួកវាទាំងនោះ។ ចូរអ្នកពោលទៅកាន់ពួកគេដើម្បីជាការបង្ហាញពីភាពអសមត្ថភាពនៃព្រះទាំងឡាយរបស់ពួកគេចុះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមកចំពោះរូបបដិមាទាំងឡាយដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាផ្សេងពីអល់ឡោះទាំងនោះ ប្រសិនបើអល់ឡោះទ្រង់មានបំណងចង់ឲ្យខ្ញុំទទួលរងនូវគ្រោះថ្នាក់អ្វីមួយនោះ តើរូបបដិមានេះអាចបំបាត់(ការពារ)គ្រោះថ្នាក់នោះចេញអំពីខ្ញុំបានដែរឬទេ? ឬក៏ ប្រសិនបើម្ចាស់របស់ខ្ញុំមានចេតនាប្រទានឲ្យខ្ញុំនូវក្តីមេត្តាករុណាអំពីទ្រង់នោះ តើបដិមានោះអាចរារាំងក្តីមេត្តាករុណានោះអំពីខ្ញុំបានដែរឬទេ? ចូរអ្នកពោលចុះថាៈ អល់ឡោះជាម្ចាស់តែមួយគត់ គឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ។ ខ្ញុំប្រគល់ការទុកចិត្តទៅលើទ្រង់ទាំងស្រុងនូវរាល់កិច្ចការរបស់ខ្ញុំទាំងអស់ ហើយចំពោះទ្រង់តែមួយគត់ដែលបណ្តាអ្នកដែលទុកចិត្តទាំងឡាយ ប្រគល់ការទុកចិត្ត(ទៅចំពោះទ្រង់)នោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល