សូរ៉ា 39 · ជូស 23
Az-Zumar · 39:3
أَلَا لِلَّهِ الدِّينُ الْخَالِصُ ۚ وَالَّذِينَ اتَّخَذُوا مِنْ دُونِهِ أَوْلِيَاءَ مَا نَعْبُدُهُمْ إِلَّا لِيُقَرِّبُونَا إِلَى اللَّهِ زُلْفَىٰ إِنَّ اللَّهَ يَحْكُمُ بَيْنَهُمْ فِي مَا هُمْ فِيهِ يَخْتَلِفُونَ ۗ إِنَّ اللَّهَ لَا يَهْدِي مَنْ هُوَ كَاذِبٌ كَفَّارٌ
ចូរដឹងថាៈ សាសនាដែលបរិសុទ្ធគឺជាកម្មសិទ្ធិរបស់ អល់ឡោះ។ ហើយពួកដែលបានយកអ្នកគាំពារផេ្សងពីទ្រង់ (បាននិយាយថា) ពួកយើងមិនគោរពសក្ការៈចំពោះពួកវាឡើយ លើកលែងតែដើម្បីឱ្យពួកវាបញ្ជិតពួកយើងឱ្យជិតបំផុតទៅចំពោះ អល់ឡោះប៉ុណ្ណោះ។ ពិតប្រាកណាស់អល់ឡោះនឹងកាត់សេចក្ដីរវាង ពួកគេនូវអ្វីដែលពួកគេខ្វែងគំនិតគ្នាចំពោះវា(ការគោរពសក្ការៈ)។ ពិតប្រាកដណាស់ អល់ឡោះមិនចង្អុលបង្ហាញអ្នកណាដែលជាអ្នក ភូតកុហក និងប្រឆាំងឡើយ។
តាហ្វសៀរ
តើពុំមែនទេឬ សាសនាដែលបរិសុទ្ធចាកផុតពីអំពើស្ហ៊ីរិក(សាសនាឥស្លាម)នោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយពួកដែលយករូបបដិមានិងស្ហៃតនទាំងឡាយធ្វើជាអ្នកគាំពារក្រៅពីអល់ឡោះ ដោយគោរពសក្ការៈទៅចំពោះពួកវាផ្សេងពីអល់ឡោះនោះ ពួកគេបាននិយាយយកលេសចំពោះការគោរពសក្ការៈទៅកាន់ព្រះទាំងនោះថាៈ ពួកយើងមិនបានគោរពសក្ការៈទៅចំពោះព្រះទាំងនោះឡើយ លើកលែងតែដើម្បីឲ្យពួកវាបញ្ជិតខ្លួនពួកយើងឲ្យមានឋានៈនៅជិតអល់ឡោះ ហើយលើកយកនូវតម្រូវការរបស់ពួកយើងទៅកាន់ទ្រង់ ព្រមទាំងជួយអន្តរាគមន៍ដល់ពួកយើងចំពោះទ្រង់តែប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នឹងកាត់សេចក្តីរវាងបណ្តាអ្នកមានជំនឿដែលគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងរវាងពួកប្រឆាំងដែលប្រព្រឹត្តអំពើស្ហ៊ីរិក(ពហុទេពនិយម)នៅថ្ងៃបរលោក ចំពោះអ្វីដែលពួកគេមានការខ្វែងគំនិតគ្នាចំពោះភាពជាម្ចាស់តែមួយគត់របស់អល់ឡោះនោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនប្រទាននូវការចង្អុលបង្ហាញទៅកាន់ការពិតចំពោះជនណាដែលកុហកបោកប្រាស់ទៅលើអល់ឡោះដោយចោទថាទ្រង់មានដៃគូ និងរមិលគុណនឹងឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់គេនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល