សូរ៉ា 39 · ជូស 23

Az-Zumar · 39:29

ضَرَبَ اللَّهُ مَثَلًا رَجُلًا فِيهِ شُرَكَاءُ مُتَشَاكِسُونَ وَرَجُلًا سَلَمًا لِرَجُلٍ هَلْ يَسْتَوِيَانِ مَثَلًا ۚ الْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ

អល់ឡោះបានលើកឧទាហរណ៍បុរសម្នាក់មានចៅហ្វាយ ជាច្រើននាក់ដែលទាស់ទែងគ្នាចំពោះរឿងរបស់គេ និងបុរសម្នាក់ ទៀតមានចិត្ដស្មោះត្រង់ចំពោះចៅហ្វាយតែម្នាក់។ តើការប្រៀប ធៀបទាំងពីរនោះស្មើរគ្នាដែរឬទេ? រាល់ការសរសើរគឺចំពោះ អល់ឡោះ។ ផ្ទុយទៅវិញ ពួកគេភាគច្រើនមិនដឹងឡើយ។

តាហ្វសៀរ

អល់ឡោះជាម្ចាស់ទ្រង់បានលើកជាឧទាហរណ៍មួយសម្រាប់អ្នកដែលធ្វើស្ហ៊ីរិក និងអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះតែមួយ គឺរឿងបុរសម្នាក់(ជាខ្ញុំបម្រើគេ)ដែលមានចៅហ្វាយជាច្រើន(ជាអ្នកគ្រប់គ្រង)ដែលឈ្លោះប្រជែងគ្នាក្នុងរឿងរបស់គេ(ខ្ញុំបម្រើនោះ)។ ប្រសិនបើគេ(ខ្ញុំបម្រើ)ធ្វើឲ្យចៅហ្វាយម្ខាងពេញចិត្ត នោះនឹងធ្វើឲ្យម្ខាងទៀតខឹងសម្បា ពោលគឺគេស្ថិតក្នុងភាពអល់អែក មិនច្បាស់លាស់។ រីឯបុរសម្នាក់ទៀត(ខ្ញុំបម្រើម្នាក់ទៀត) មានភាពស្មោះត្រង់ចំពោះចៅហ្វាយនាយតែម្នាក់គត់ ហើយចៅហ្វាយម្នាក់នោះឯងដែលជាអ្នកគ្រប់គ្រងគេ(ខ្ញុំបម្រើនោះ) ហើយរូបគេដឹងនូវអ្វីដែលចៅហ្វាយនាយរបស់គេចង់បាន។ ដូច្នេះ រូបគេស្ថិតក្នុងភាពស្ងប់ចិត្ត និងមានចិត្តនឹងនរ។ មិនស្មើគ្នាឡើយរវាងបុរសទាំងពីរនេះ។ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនបានដឹងឡើយ។ ដូច្នេះហើយទើបពួកគេនាំគ្នាធ្វើស្ហ៊ីរិកចំពោះអល់ឡោះ(គោរពសក្ការៈអ្នកផ្សេងរួមជាមួយនឹងអល់ឡោះ)នោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់