សូរ៉ា 39 · ជូស 23
Az-Zumar · 39:10
قُلْ يَا عِبَادِ الَّذِينَ آمَنُوا اتَّقُوا رَبَّكُمْ ۚ لِلَّذِينَ أَحْسَنُوا فِي هَٰذِهِ الدُّنْيَا حَسَنَةٌ ۗ وَأَرْضُ اللَّهِ وَاسِعَةٌ ۗ إِنَّمَا يُوَفَّى الصَّابِرُونَ أَجْرَهُمْ بِغَيْرِ حِسَابٍ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱបណ្ដាខ្ញុំដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាចចំពោះម្ចាស់របស់ពួកអ្នក។ ការតបស្នងដ៏ល្អ (នៅថ្ងៃបរលោក) គឺសម្រាប់អ្នកដែលបានសាងអំពើល្អនៅក្នុង លោកិយនេះ។ ហើយផែនដីរបស់អល់ឡោះគឺទូលំទូលាយ។ ពិត ប្រាកដណាស់ បណ្ដាអ្នកដែលអត់ធ្មត់នឹងត្រូវគេផ្ដល់ឱ្យនូវផលបុណ្យ របស់ពួកគេយ៉ាងពេញលេញដោយឥតគណនា។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ខ្ញុំបម្រើរបស់យើងដែលមានជំនឿចំពោះយើង និងមានជំនឿលើបណ្តាអ្នកនាំសារទាំងឡាយរបស់យើងថាៈ ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នកដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ ហើយជៀសវាងពីបំរាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។ សម្រាប់បណ្តាអ្នកដែលបានសាងអំពើល្អក្នុងចំណោមពួកអ្នកនៅលើលោកិយនេះ ពួកគេនឹងទទួលបានផលល្អក្នុងលោកិយនេះដោយការទទួលបាននូវជំនួយ(ពីអល់ឡោះ) មានសុខភាពល្អ និងមានទ្រព្យសម្បត្តិ ហើយនឹងទទួលបានឋានសួគ៌នៅថ្ងៃបរលោក។ ហើយផែនដីរបស់អល់ឡោះ គឺទូលំទូលាយណាស់។ ដូច្នេះ ចូរពួកអ្នកភៀសខ្លួននៅលើផែនដីនេះចុះ រហូតដល់ពួកអ្នកបានជួបប្រទះនូវទីកន្លែងដែលពួកអ្នកអាចគោរពសក្ការៈទៅចំពោះអល់ឡោះបាន ដោយគ្មាននរណាម្នាក់រារាំងពួកអ្នក(ពីការគោរពសក្ការៈចំពោះទ្រង់)។ ពិតប្រាកដណាស់ គេនឹងប្រទានឲ្យបណ្តាអ្នកដែលអត់ធ្មត់នូវផលបុណ្យរបស់ពួកគេនៅថ្ងៃបរលោកដោយមិនអាចគណនាបានឡើយ ព្រោះតែវាមានចំនួនច្រើនលើសលប់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល