សូរ៉ា 38 · ជូស 23
Sad · 38:65
قُلْ إِنَّمَا أَنَا مُنْذِرٌ ۖ وَمَا مِنْ إِلَٰهٍ إِلَّا اللَّهُ الْوَاحِدُ الْقَهَّارُ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិតខ្ញុំគ្រាន់តែជាអ្នក ដាស់តឿនព្រមានប៉ុណ្ណោះ។ ហើយគ្មានម្ចាស់ណាផេ្សងដែលត្រូវ គោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះដែលជាម្ចាស់តែមួយ គត់ដ៏មហាខ្លាំងក្លានោះឡើយ។
តាហ្វសៀរ
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលទៅកាន់ពួកប្រឆាំងនៃក្រុមរបស់អ្នកថាៈ តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះប៉ុណ្ណោះ ខ្លាចក្រែងទណ្ឌកម្មនោះធ្លាក់មកលើពួកអ្នកដោយសារតែការប្រឆាំងរបស់ពួកអ្នកចំពោះទ្រង់ និងការបដិសេធរបស់ពួកអ្នកចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់។ ហើយគ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់តែមួយគត់ចំពោះភាពធំធេង លក្ខណៈសម្បត្តិ និងព្រះនាមរបស់ទ្រង់។ ទ្រង់មហាខ្លាំងពូកែ ដែលជាអ្នកខ្លាំងពូកែលើសអ្វីៗទាំងអស់។ ដូចនេះ អ្វីៗទាំងអស់ គឺឱនលំទោនទៅចំពោះទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល