សូរ៉ា 38 · ជូស 23

Sad · 38:28

أَمْ نَجْعَلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ كَالْمُفْسِدِينَ فِي الْأَرْضِ أَمْ نَجْعَلُ الْمُتَّقِينَ كَالْفُجَّارِ

ឬឱ្យយើងចាត់ទុកបណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវដូចជាពួកដែលបង្កវិនាសកម្មនៅលើផែនដីនេះឬ? ឬមួយឱ្យយើងចាត់ទុកបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ ដូចអ្នក ដែលប្រព្រឹត្ដបាបកម្មឬ?

តាហ្វសៀរ

បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានសាងទង្វើកុសលនោះ ដាច់ខាតយើងមិនចាត់ទុកពួកគេដូចជាពួកដែលបង្កវិនាសកម្មនៅលើផែនដីដោយការប្រព្រឹត្តប្រឆាំង និងការប្រព្រឹត្តល្មើសនោះឡើយ ហើយយើងក៏មិនចាត់ទុកបណ្តាអ្នកដែលកោតខ្លាចទៅចំពោះម្ចាស់របស់ពួកគេ ដោយគោរពតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់នោះ ដូចជាពួកប្រឆាំងនិងពួកពុតត្បុតដែលលិចលង់ក្នុងអំពើល្មើសនោះដែរ ពីព្រោះ ការចាត់ទុកពួកគេទាំងពីរក្រុមថាមានភាពស្មើគ្នានោះ គឺជាអំពើអយុត្តិធម៌ដែលមិនសាកសមឡើយចំពោះអល់ឡោះជាម្ចាស់។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់ទ្រង់នឹងតបស្នងដល់បណ្តាអ្នកមានជំនឿដែលកោតខ្លាចនោះ ដោយឲ្យពួកគេចូលឋានសួគ៌ ហើយទ្រង់នឹងដាក់ទណ្ឌកម្មដល់ពួកប្រឆាំង ដែលជាមនុស្សអាក្រក់នោះ ដោយឲ្យពួកគេចូលឋាននរក ពីព្រោះពួកគេទាំងពីរក្រុម គឺមិនស្មើគ្នានោះឡើយសម្រាប់អល់ឡោះ។ ដូច្នេះ ការតបស្នងរបស់ពួកគេទាំងពីរក្រុមនោះ ក៏មិនស្មើគ្នានោះដែរសម្រាប់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់