សូរ៉ា 37 · ជូស 23
As-Saffat · 37:102
فَلَمَّا بَلَغَ مَعَهُ السَّعْيَ قَالَ يَا بُنَيَّ إِنِّي أَرَىٰ فِي الْمَنَامِ أَنِّي أَذْبَحُكَ فَانْظُرْ مَاذَا تَرَىٰ ۚ قَالَ يَا أَبَتِ افْعَلْ مَا تُؤْمَرُ ۖ سَتَجِدُنِي إِنْ شَاءَ اللَّهُ مِنَ الصَّابِرِينَ
ហើយនៅពេលដែលគេ(អ៊ីស្មាអ៊ីល)គ្រប់អាយុអាច ដើរជាមួយគាត់បាននោះ គាត់បានពោលថាៈ ឱកូនសម្លាញ់. ពិត ប្រាកដណាស់ យើងបានសុបិនឃើញថា យើងពិតជាត្រូវសំឡេះ ឯង។ ដូចេ្នះ ចូរឯងពិចារណាមើលចុះ តើឯងយល់ឃើញយ៉ាងដូច មេ្ដច? អ៊ីស្មាអ៊ីលលបានឆ្លើយថាៈ ឱឪពុកជាទីស្រឡាញ់របស់ខ្ញុំ. សូម លោកឪពុកអនុវត្ដតាមអ្វីដែលគេបានបញ្ជាចុះ។ ប្រសិនបើ អល់ឡោះមានចេតនា លោកឪពុកនឹងឃើញខ្ញុំស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់ជាមិនខាន។
តាហ្វសៀរ
នៅពេលដែលព្យាការីអ៊ីស្មាអែលធំពេញវ័យ ហើយអាចរត់តាមឪពុករបស់គេទាន់ហើយនោះ ឪពុករបស់គេ គឺព្យាការីអ៊ីព្រហ៊ីម បានយល់សុបិន្តមួយ ហើយការយល់សុបិន្តរបស់បណ្តាព្យាការីទាំងឡាយ គឺជាវ៉ាហ៊ី(សារពីអល់ឡោះ)។ ព្យាការីអ៊ីព្រហ៊ីមក៏បាននិយាយប្រាប់កូនរបស់គាត់ពីខ្លឹមសារនៃសុបិន្តនោះថាៈ ឱកូនសម្លាញ់! ជាការពិតណាស់ ឪពុកបានឃើញក្នុងសុបិន្តថា ពុកពិតជាត្រូវសម្លេះកូន។ ដូច្នេះ សូមកូនគិតមើលមើល៍ តើកូនយល់យ៉ាងណាដែរចំពោះរឿងនេះ? ពេលនោះ ព្យាការីអ៊ីស្មាអែលក៏បានតបទៅកាន់ឪពុករបស់ខ្លួនវិញថាៈ ឱលោកឪពុករបស់ខ្ញុំជាទីស្រឡាញ់របស់កូន! សូមលោកឪពុកធ្វើចុះទៅតាមបទបញ្ជារបស់អល់ឡោះដែលទ្រង់បានបង្គាប់ប្រើពុកឲ្យសម្លេះកូននោះ។ ប្រសិនបើអល់ឡោះមានចេតនា ពុកពិតជានឹងបានឃើញខ្ញុំស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់ និងជាអ្នកដែលពេញចិត្តចំពោះការកំណត់របស់អល់ឡោះជាមិនខាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល