សូរ៉ា 36 · ជូស 23

Ya-Sin · 36:69

وَمَا عَلَّمْنَاهُ الشِّعْرَ وَمَا يَنْبَغِي لَهُ ۚ إِنْ هُوَ إِلَّا ذِكْرٌ وَقُرْآنٌ مُبِينٌ

ហើយយើងមិនបានបង្រៀនកំណាព្យដល់គេ(មូហាំម៉ាត់) ឡើយ ហើយវាក៏មិនចាំបាច់ចំពោះគេដែរ។ វាមិនមែនជាអ្វីក្រៅពី ជាការរំលឹក និងគមី្ពរគួរអានដ៏ច្បាស់លាស់នោះឡើយ។

តាហ្វសៀរ

ហើយយើងមិនបានបង្រៀនកំណាព្យដល់ព្យការីមូហាំម៉ាត់ឡើយ ហើយវាក៏មិនចាំបាច់ចំពោះគេ(ក្នុងការរៀនវា)នោះដែរ ព្រោះនោះមិនមែនជាចរិតលក្ខណៈរបស់គេនោះទេ។ ហើយចរិតលក្ខណៈពីកំណើតរបស់គេក៏មិនមានចំណូលចិត្តចំពោះកំណាព្យនោះ រហូតដល់អាចឲ្យពួកអ្នកអះអាងថា រូបគេគឺជាកវីនិពន្ធកំណាព្យនោះ។ អ្វីដែលយើងបានបង្រៀនដល់គេ គឺគ្មានអ្វីក្រៅពីការដាស់រំឭក និងគម្ពីរគួរអានដ៏ច្បាស់លាស់សម្រាប់ជនណាដែលពិចារណាចំពោះវាប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់