សូរ៉ា 36 · ជូស 23
Ya-Sin · 36:67
وَلَوْ نَشَاءُ لَمَسَخْنَاهُمْ عَلَىٰ مَكَانَتِهِمْ فَمَا اسْتَطَاعُوا مُضِيًّا وَلَا يَرْجِعُونَ
ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងបពា្ឈប់ ចលនារបស់ពួកគេឱ្យនៅនឹងមួយកន្លែង(ប្រព្រឹត្ដអំពើអាក្រក់)របស់ ពួកគេ។ ហើយពួកគេមិនអាចធ្វើដំណើរទៅមុខរួច និងមិនអាច ត្រឡប់មកក្រោយវិញបានឡើយ។
តាហ្វសៀរ
ហើយប្រសិនបើយើងមានចេតនាចង់ផ្លាស់ប្តូររូបរាងរបស់ពួកគេ ហើយធ្វើឲ្យពួកគេខ្វិនដើរមិនរួចនោះ យើងប្រាកដជានឹងផ្លាស់ប្តូររូបរាងរបស់ពួកគេ និងធ្វើឲ្យជើងពួកគេខ្វិនជាមិនខាន។ នៅពេលនោះ ពួកគេនឹងមិនអាចផ្លាស់ប្តូរទីកន្លែងរបស់ពួកគេបានឡើយ ដោយពួកគេទៅមុខក៏មិនរួច ទៅក្រោយក៏មិនរួច។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល