សូរ៉ា 36 · ជូស 23
Ya-Sin · 36:65
الْيَوْمَ نَخْتِمُ عَلَىٰ أَفْوَاهِهِمْ وَتُكَلِّمُنَا أَيْدِيهِمْ وَتَشْهَدُ أَرْجُلُهُمْ بِمَا كَانُوا يَكْسِبُونَ
នៅថ្ងៃនេះ(ថ្ងៃជំនុំជំរះ)យើងនឹងបោះត្រាភ្ជិតលើមាត់ របស់ពួកគេ។ ហើយដៃរបស់ពួកគេនឹងនិយាយមកកាន់យើង ព្រម ទាំងជើងរបស់ពួកគេនឹងធ្វើសាក្សីចំពោះអ្វីដែលពួកគេធ្លាប់បាន ប្រព្រឹត្ដ។
តាហ្វសៀរ
នៅថ្ងៃនេះ យើងបោះត្រាភ្ជិតទៅលើមាត់របស់ពួកគេដោយពួកគេមិនអាចនិយាយបដិសេធនូវអ្វីដែលពួកគេធ្លាប់បានសាងពីមុនមក(កាលនៅលើលោកិយ)នៃការប្រឆាំង និងការប្រព្រឹត្តល្មើសនោះទេ ហើយយើងបានឲ្យដៃទាំងពីររបស់ពួកគេនិយាយប្រាប់យើងនូវអ្វីដែលវាបានធ្វើនៅលើលោកិយ ហើយជើងរបស់ពួកគេធ្វើជាសាក្សីលើទង្វើល្មើសដែលពួកគេធ្លាប់បានប្រព្រឹត្ត និងបានដើរទៅប្រព្រឹត្តវានោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល