សូរ៉ា 36 · ជូស 23
Ya-Sin · 36:60
۞ أَلَمْ أَعْهَدْ إِلَيْكُمْ يَا بَنِي آدَمَ أَنْ لَا تَعْبُدُوا الشَّيْطَانَ ۖ إِنَّهُ لَكُمْ عَدُوٌّ مُبِينٌ
ឱកូនចៅអាដាំ. តើយើងមិនបានបញ្ជាពួកអ្នកកុំឱ្យគោរពសក្ការៈចំពោះស្ហៃតនទេឬ? ពិតប្រាកដណាស់ វាគឺជាសត្រូវរបស់ ពួកអ្នកយ៉ាងច្បាស់លាស់។
តាហ្វសៀរ
តើយើងមិនបានផ្តែផ្តាំពួកអ្នក និងមិនបានបង្គាប់ប្រើពួកអ្នកតាមរយៈពាក្យសំដីអ្នកនាំសាររបស់យើង ហើយយើងបានមានបន្ទូលទៅកាន់ពួកអ្នកទេឬថាៈ ឱកូនចៅអាហ្ទាំ! ចូរពួកអ្នកកុំធ្វើតាមស្ហៃតន ដោយការប្រឆាំង និងការប្រព្រឹត្តល្មើសគ្រប់បែបយ៉ាងឲ្យសោះ។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះពួកអ្នក។ ដូច្នេះ តើអ្នកដែលមានប្រាជ្ញាចេះគិតពិតចារណាអាចធ្វើតាមសត្រូវរបស់ខ្លួនដែលវាបានបង្ហាញនូវភាពជាសត្រូវរបស់វានោះយ៉ាងដូចម្តេច?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល