សូរ៉ា 36 · ជូស 23
Ya-Sin · 36:58
سَلَامٌ قَوْلًا مِنْ رَبٍّ رَحِيمٍ
សាឡាម ជាបន្ទូលស្វាគមន៍ពីម្ចាស់ដែលមហាអាណិត ស្រឡាញ់។
តាហ្វសៀរ
លើសពីនេះទៅទៀត សាឡាម(សន្តិភាព)នឹងកើតមានដល់ពួកគេ ដែលជាបន្ទូលអំពីម្ចាស់ដ៏មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ ដូច្នេះ នៅពេលដែលទ្រង់ឲ្យសាឡាម(គារវកិច្ច)ទៅលើពួកគេ ពួកគេនឹងទទួលបានសុខសន្តិភាពពីគ្រប់ប្រការទាំងអស់ ហើយពួកគេនឹងទទួលបានការស្វាគមន៍ដែលគ្មានការស្វាគមន៍ណាដែលលើសពីនេះទៀតនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល