សូរ៉ា 36 · ជូស 23
Ya-Sin · 36:54
فَالْيَوْمَ لَا تُظْلَمُ نَفْسٌ شَيْئًا وَلَا تُجْزَوْنَ إِلَّا مَا كُنْتُمْ تَعْمَلُونَ
ដូចេ្នះ នៅថ្ងៃនេះគេមិនបំពានលើអ្នកណាម្នាក់ឡើយ សូម្បីតែបន្ដិចក៏ដោយ។ ហើយពួកអ្នកក៏មិនត្រូវគេតបស្នងដែរ លើកលែងតែអ្វីដែលពួកអ្នកធ្លាប់ប្រព្រឹត្ដប៉ុណ្ណោះ។
តាហ្វសៀរ
នៅថ្ងៃនោះ ការកាត់សេចក្តីគឺប្រកបដោយភាពយុត្តិធម៌បំផុត។ ដូច្នេះ ពួកអ្នក(ឱបណ្តាខ្ញុំបម្រើរបស់អល់ឡោះ)មិនត្រូវបានគេបំពានដោយបន្ថែមនូវអំពើអាក្រក់លើសពីទង្វើរបស់ពួកអ្នក ឬក៏ត្រូវបានគេកាត់បន្ថយអំពើល្អរបស់អ្នកបន្តិចនោះឡើយ ផ្ទុយទៅវិញ ពួកអ្នកនឹងត្រូវបានគេផ្តល់ជូននូវការតបស្នងយ៉ាងពេញលេញរាល់ទង្វើដែលពួកអ្នកបានសាងនៅក្នុងជីវិតលោកិយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល