សូរ៉ា 36 · ជូស 23

Ya-Sin · 36:52

قَالُوا يَا وَيْلَنَا مَنْ بَعَثَنَا مِنْ مَرْقَدِنَا ۜ ۗ هَٰذَا مَا وَعَدَ الرَّحْمَٰنُ وَصَدَقَ الْمُرْسَلُونَ

ពួកគេបាននិយាយគ្នាថាៈ ឱវិនាសអន្ដរាយហើយពួកយើង. តើអ្នកណាបានបពោ្ចញពួកយើងពីកន្លែងដេក(ផ្នូរ)របស់ពួកយើង? (សម្រែកមួយបានឆ្លើយតបមកថា) នេះគឺជាអ្វីដែលម្ចាស់មហា សប្បុរសបានសន្យា និងអ្វីដែលអ្នកនាំសារបានបញ្ជាក់ប្រាប់។

តាហ្វសៀរ

ពួកប្រឆាំងដែលបដិសេធមិនជឿចំពោះការពង្រស់ឡើងវិញទាំងនោះបាននិយាយទាំងមានវិប្បដិសារីថាៈ ឱវិនាសអន្តរាយហើយពួកយើង! តើនរណាជាអ្នកដែលពង្រស់ពួកយើងអំពីផ្នូររបស់ពួកយើងនេះ? នៅពេលនោះ មានគេឆ្លើយតបចំពោះសំណួររបស់ពួកគេថាៈ នេះហើយជាអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានសន្យាចំពោះវានោះ។ ដូចនេះ វាចាំបាច់ត្រូវតែកើតឡើងយ៉ាងពិតប្រាកដ(ដោយចៀសមិនផុត)។ ហើយបណ្តាអ្នកនាំសារទាំងឡាយដែលបានពាំនាំរឿងនោះពីម្ចាស់របស់ពួកគេនោះ វាគឺជារឿងពិតត្រឹមត្រូវមែន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់