សូរ៉ា 36 · ជូស 23

Ya-Sin · 36:49

مَا يَنْظُرُونَ إِلَّا صَيْحَةً وَاحِدَةً تَأْخُذُهُمْ وَهُمْ يَخِصِّمُونَ

ពួកគេមិនរង់ចាំអ្វីក្រៅពីសម្រែកមួយដ៏ខ្លាំងនឹងឆក់យក ជីវិតពួកគេ ខណៈដែលពួកគេឈ្លោះប្រកែកគ្នានោះឡើយ។

តាហ្វសៀរ

ពួកដែលបដិសេធមិនជឿចំពោះការពង្រស់ឡើងវិញទាំងនោះ គឺពួកគេមិនរង់ចាំអ្វីក្រៅពីសម្រែកនៃការផ្លុំត្រែលើកទីមួយនៅពេលវាត្រូវបានគេផ្លុំឡើង ហើយសម្លេងនោះបានឆក់យកជីវិតពួកគេ ខណៈដែលពួកគេស្ថិតនៅក្នុងភាពមមាញឹកនៃកិច្ចការលោកិយ ដូចជាការលក់ដូរ ការឲ្យទឹកសត្វ និងស្រោចស្រពដំណាំ ការឃ្វាលសត្វ និងអ្វីផ្សេងទៀតនៃកិច្ចការលោកិយនោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់