សូរ៉ា 36 · ជូស 23
Ya-Sin · 36:47
وَإِذَا قِيلَ لَهُمْ أَنْفِقُوا مِمَّا رَزَقَكُمُ اللَّهُ قَالَ الَّذِينَ كَفَرُوا لِلَّذِينَ آمَنُوا أَنُطْعِمُ مَنْ لَوْ يَشَاءُ اللَّهُ أَطْعَمَهُ إِنْ أَنْتُمْ إِلَّا فِي ضَلَالٍ مُبِينٍ
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកបរិច្ចាគនូវអ្វីដែលអល់ឡោះបានផ្ដល់លាភសក្ការៈដល់ ពួកអ្នក។ ពួកដែលប្រឆាំងបាននិយាយទៅកាន់បណ្ដាអ្នកដែលមាន ជំនឿថាៈ តើឱ្យយើងផ្ដល់ចំណីអាហារឱ្យអ្នកណា? ប្រសិនបើ អល់ឡោះមានចេតនាទ្រង់នឹងផ្ដល់ចំណីអាហារដល់អ្នកនោះជាមិន ខាន។ ពួកអ្នកគ្មានអ្វីក្រៅពីស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់ នោះឡើយ។
តាហ្វសៀរ
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកដែលរឹងរូសទាំងនោះថាៈ ចូរពួកអ្នកជួយពួកអ្នកក្រខ្សត់ និងអ្នកក្រីក្រដោយបរិច្ចាគទ្រព្យសម្បត្តិដែលអល់ឡោះបានប្រទានវាដល់ពួកអ្នកទៅចំពោះពួកគេ ពួកគេក៏បានឆ្លើយតបដោយបដិសេធទៅកាន់បណ្តាអ្នកមានជំនឿវិញថាៈ តើឲ្យពួកយើងផ្តល់អាហារឲ្យអ្នកដែលប្រសិនបើអល់ឡោះមានចេតនាចង់ប្រទានអាហារដល់គេនោះ ទ្រង់ប្រាកដជានឹងប្រទានឲ្យគេនោះឬ? ហេតុនេះ ពួកយើងមិនធ្វើឲ្យខុសពីចេតនារបស់ទ្រង់ឡើយ។ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)គ្មានធ្វើអ្វីក្រៅពីស្ថិតក្នុងភាពខុសឆ្គងយ៉ាងច្បាស់លាស់ និងឃ្លាតឆ្ងាយអំពីការពិតប៉ុណ្ណោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល