សូរ៉ា 36 · ជូស 23

Ya-Sin · 36:45

وَإِذَا قِيلَ لَهُمُ اتَّقُوا مَا بَيْنَ أَيْدِيكُمْ وَمَا خَلْفَكُمْ لَعَلَّكُمْ تُرْحَمُونَ

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកកោតខ្លាចអល់ឡោះនូវអ្វីដែលមាននៅពីមុខពួកគេ(ថ្ងៃ បរលោក)និងអ្វីដែលមាននៅខាងក្រោយពួកគេ(លោកិយ)ចុះ សង្ឃឹមថាពួកអ្នកនឹងទទួលបានការអាណិតស្រឡាញ់។

តាហ្វសៀរ

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកមុស្ហរីគីនដែលងាកចេញអំពីសេចក្តីជំនឿទាំងនោះថាៈ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះអ្វីដែលនៅខាងមុខពួកអ្នកនៃកិច្ចការថ្ងៃបរលោកនិងភាពតានតឹងរបស់វា ហើយចូរពួកអ្នកប្រុងប្រយ័ត្នចំពោះលោកិយដែលនៅខាងក្រោយពួកអ្នក សង្ឃឹមថាអល់ឡោះនឹងប្រទាននូវក្តីមេត្តាករុណារបស់ទ្រង់ដល់ពួកអ្នក ស្រាប់តែពេលនោះ ពួកគេមិនធ្វើតាមការដាស់តឿននោះឡើយ ផ្ទុយទៅវិញ ពួកគេបែរជាងាកចេញពីការដាស់តឿននោះទៅវិញដោយមិនខ្វល់អ្វីឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់