សូរ៉ា 36 · ជូស 23
Ya-Sin · 36:33
وَآيَةٌ لَهُمُ الْأَرْضُ الْمَيْتَةُ أَحْيَيْنَاهَا وَأَخْرَجْنَا مِنْهَا حَبًّا فَمِنْهُ يَأْكُلُونَ
ហើយដីស្លាប់(គ្មានជីជាតិ) ដែលយើងបានធ្វើឱ្យវារស់ ឡើងវិញ(មានជីជាតិ)និងបានបពោ្ចញគ្រាប់ធញ្ញជាតិពីវា ព្រមទាំង ពួកគេអាចទទួលទានពីវាបាននោះគឺជាភស្ដុតាងសម្រាប់ពួកគេ។
តាហ្វសៀរ
ហើយសញ្ញាភស្តុតាងមួយសម្រាប់ពួកដែលបដិសេធនឹងការពង្រស់ឡើងវិញដើម្បីបញ្ជាក់ថាពិតណាស់ ការពង្រស់ពួកគេឲ្យរស់ឡើងវិញគឺជាការពិតនោះ គឺដីដែលស្លាប់(ស្ងួតហួតហែង) នៅពេលដែលយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃមក ពេលនោះយើងក៏បានបណ្តុះនូវរុក្ខជាតិជាច្រើនប្រភេទ ហើយយើងបានបញ្ចេញពីដីនោះនូវគ្រាប់ធញ្ញជាតិជាច្រើនប្រភេទដើម្បីឲ្យមនុស្សទទួលទានវា។ ដូច្នេះ អ្នកដែលអាចធ្វើឲ្យដីដែលស្លាប់នេះអាចរស់ឡើងវិញបានដោយការបញ្ចុះទឹកភ្លៀង ហើយនិងបញ្ចេញរុក្ខជាតិទាំងឡាយ ក៏ជាអ្នកដែលមានសមត្ថភាពអាចពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញដូចគ្នាដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល