សូរ៉ា 36 · ជូស 22
Ya-Sin · 36:23
أَأَتَّخِذُ مِنْ دُونِهِ آلِهَةً إِنْ يُرِدْنِ الرَّحْمَٰنُ بِضُرٍّ لَا تُغْنِ عَنِّي شَفَاعَتُهُمْ شَيْئًا وَلَا يُنْقِذُونِ
តើឱ្យខ្ញុំយកម្ចាស់ផេ្សងៗមកគោរពសក្ការៈក្រៅពីទ្រង់ឬ? ប្រសិនបើម្ចាស់មហាសប្បុរសមានបំណងឱ្យខ្ញុំមានគ្រោះថ្នាក់ គឺការ អន្ដរាគមន៍របស់ពួកវាមិនអាចការពារអ្វីដល់ខ្ញុំ និងមិនអាចសង្គ្រោះ ខ្ញុំបានឡើយ។
តាហ្វសៀរ
តើឲ្យខ្ញុំយកព្រះនានាដែលមិនមែនជាព្រះពិតទាំងនោះមកគោរពសក្ការៈក្រៅពីអល់ឡោះដែលជាអ្នកបានបង្កើតខ្ញុំនោះឬ? ប្រសិនបើម្ចាស់មហាសប្បុរសមានចេតនាឲ្យខ្ញុំទទួលនូវរឿងអាក្រក់ណាមួយនោះ ការអន្តរាគមន៍របស់ព្រះក្លែងក្លាយដែលត្រូវបានគោរពសក្ការៈផ្សេងពីអល់ឡោះទាំងនោះ មិនអាចផ្តល់ផលប្រយោជន៍អ្វីបន្តិចដល់ខ្ញុំឡើយ ព្រោះពួកវាមិនអាចផ្តល់ផលប្រយោជន៍ ឬផ្តល់គ្រោះថ្នាក់អ្វីដល់ខ្ញុំបានឡើយ ហើយពួកវាក៏គ្មានសមត្ថភាពអាចសង្គ្រោះរូបខ្ញុំឲ្យរួចផុតពីរឿងអាក្រក់ដែលអល់ឡោះមានចេតនាចង់ឲ្យវាកើតឡើងចំពោះខ្ញុំនោះដែរ ប្រសិនបើខ្ញុំស្លាប់ក្នុងនាមជាអ្នកគ្មានជំនឿនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល