សូរ៉ា 36 · ជូស 22

Ya-Sin · 36:14

إِذْ أَرْسَلْنَا إِلَيْهِمُ اثْنَيْنِ فَكَذَّبُوهُمَا فَعَزَّزْنَا بِثَالِثٍ فَقَالُوا إِنَّا إِلَيْكُمْ مُرْسَلُونَ

នៅពេលដែលយើងបានបញ្ជូនអ្នកនាំសារពីរនាក់ទៅកាន់ ពួកគេ(អ្នកភូមិស្រុក) ពេលនោះពួកគេបានបដិសេធនឹងគេទាំង ពីរ។ បន្ទាប់មក យើងបានពង្រឹង(គេទាំងពីរ)នឹងអ្នកនាំសារទីបី ទៀត។ ហើយពួកគេបានពោលថាៈ ពិតប្រាកដណាស់ ពួកយើងគឺ ជាអ្នកនាំសារដែលត្រូវគេបញ្ជូនមកកាន់ពួកអ្នក។

តាហ្វសៀរ

នៅពេលដែលយើងបានបញ្ជូនអ្នកនាំសារពីរនាក់ដំបូងទៅកាន់ពួកគេដើម្បីអំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងគោរពសក្ការៈទៅចំពោះទ្រង់ ប៉ុន្តែពួកគេបានបដិសេធ(មិនជឿ)នឹងអ្នកនាំសារទាំងពីរនាក់នោះ ហើយយើងក៏បានពង្រឹងគេទាំងពីរដោយបញ្ជូនអ្នកនាំសារទីបីទៅជាមួយពួកគេទៀត។ ហើយអ្នកនាំសារទាំងបីនាក់នោះបាននិយាយទៅកាន់អ្នកស្រុកភូមិនោះថាៈ ពិតប្រាកដណាស់ ពួកយើង(ទាំងបីនាក់) គឺជាអ្នកនាំសារដែលត្រូវបានបញ្ជូនមកកាន់ពួកអ្នកទាំងអស់គ្នា ដើម្បីអំពាវនាវពួកអ្នកទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងដើរតាមក្បួនច្បាប់ទាំងឡាយរបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់