សូរ៉ា 35 · ជូស 22
Fatir · 35:42
وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ لَئِنْ جَاءَهُمْ نَذِيرٌ لَيَكُونُنَّ أَهْدَىٰ مِنْ إِحْدَى الْأُمَمِ ۖ فَلَمَّا جَاءَهُمْ نَذِيرٌ مَا زَادَهُمْ إِلَّا نُفُورًا
ហើយពួកគេ(ពួកពុតត្បុត)បានស្បថនឹងអល់ឡោះ ដោយ សម្បថយ៉ាងម៉ឺងម៉ាត់របស់ពួកគេថាៈ ជាការពិតណាស់ ប្រសិនបើ អ្នកដាស់តឿនព្រមានបានមកដល់ពួកគេនោះ ពួកគេពិតជានឹង ក្លាយជាប្រជាជាតិមួយដែលទទួលបានការចង្អុលបង្ហាញជាងគេក្នុង ចំណោមប្រជាជាតិទាំងឡាយជាមិនខាន។ តែនៅពេលដែលអ្នក ដាស់តឿនព្រមានបានមកដល់ពួកគេ គ្មានអ្វីបន្ថែមដល់ពួកគេក្រៅ ពីការគេចវេះឡើយ។
តាហ្វសៀរ
ហើយពួកប្រឆាំងដែលជាអ្នកបដិសេធទាំងនោះបានស្បថយ៉ាងម៉ឺងម៉ាត់ជាមួយនឹងអល់ឡោះថាៈ ប្រសិនបើមានអ្នកនាំសារម្នាក់មកពីអល់ឡោះបានមកដល់ពួកគេ ដោយដាស់តឿនព្រមានពួកគេពីទណ្ឌកម្មរបស់ទ្រង់នោះ ប្រាកដជាពួកគេនឹងប្រកាន់ខ្ជាប់ ហើយនិងដើរតាមសេចក្តីពិតច្រើនជាងពួកយូដា ពួកណាសរ៉នី និងអ្នកផ្សេងក្រៅពីពួកគេទៅទៀតជាមិនខាន។ ក៏ប៉ុន្តែ នៅពេលដែលព្យាការីមូហាំម៉ាត់ជាអ្នកនាំសារម្នាក់ដែលត្រូវបានបញ្ជូនមកពីម្ចាស់របស់គាត់បានមកដល់ពួកគេ ដោយដាស់តឿនព្រមានពួកគេពីទណ្ឌកម្មរបស់អល់ឡោះនោះ ការមកដល់របស់គាត់គ្មានបានបន្ថែមអ្វីដល់ពួកគេ ក្រៅពីការឃ្លាតកាន់តែឆ្ងាយពីការពិត ហើយតោងស្អិតនឹងប្រការមិនពិតនោះឡើយ ហើយពួកគេក៏មិនបំពេញតាមសម្បថយ៉ាងម៉ឺងម៉ាត់របស់ពួកគេដែលពួកគេបានស្បថថា ពួកគេនឹងក្លាយជាអ្នកដែលទទួលបានការចង្អុលបង្ហាញជាងអ្នកជំនាន់មុនទាំងអស់(ប្រសិនបើមានអ្នកនាំសារបានមកដល់ពួកគេ)នោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល