សូរ៉ា 35 · ជូស 22

Fatir · 35:40

قُلْ أَرَأَيْتُمْ شُرَكَاءَكُمُ الَّذِينَ تَدْعُونَ مِنْ دُونِ اللَّهِ أَرُونِي مَاذَا خَلَقُوا مِنَ الْأَرْضِ أَمْ لَهُمْ شِرْكٌ فِي السَّمَاوَاتِ أَمْ آتَيْنَاهُمْ كِتَابًا فَهُمْ عَلَىٰ بَيِّنَتٍ مِنْهُ ۚ بَلْ إِنْ يَعِدُ الظَّالِمُونَ بَعْضُهُمْ بَعْضًا إِلَّا غُرُورًا

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំអំពីព្រះ នានារបស់ពួកអ្នក ដែលពួកអ្នកបួងសួងសុំផេ្សងពីអល់ឡោះមក។ ចូរពួកអ្នកបង្ហាញខ្ញុំមក តើផ្នែកមួយណានៃផែនដីដែលពួកវាបាន បង្កើតនោះ? ឬមួយក៏ពួកវាមានការចូលរួម(ជាមួយអល់ឡោះ) ក្នុងការបង្កើតមេឃជាច្រើនជាន់? ឬមួយយើងបានផ្ដល់ឱ្យពួកគេ (ពួកមូស្ហរីគីន)នូវគម្ពីរ ហើយពួកគេស្ថិតនៅលើភស្ដុតាងច្បាស់ លាស់អំពីវា(អំពីការគោរពព្រះនានា)? ផ្ទុយទៅវិញ ពួកដែល បំពានសន្យាគ្នាទៅវិញទៅមកគ្មានអ្វីក្រៅពីការបោកប្រាស់នោះ ឡើយ។

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំអំពីព្រះនានារបស់ពួកអ្នកដែលពួកអ្នកគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះ តើផ្នែកណាមួយនៃផែនដីដែលពួកវាបានបង្កើតនោះ? តើពួកវាបានបង្កើតភ្នំដែរឬទេ? តើពួកវាបានបង្កើតទន្លេដែរឬទេ? តើពួកវាបានបង្កើតសត្វដែលដើរនៅលើវាដែរឬទេ? ឬមួយក៏ពួកវា(ព្រះទាំងនោះ)បានចូលរួមជាមួយអល់ឡោះជាម្ចាស់ក្នុងការបង្កើតមេឃជាច្រើនជាន់? ឬមួយក៏យើង(អល់ឡោះ)ធ្លាប់បានប្រទានឲ្យពួកគេនូវគម្ពីរមួយ ដែលក្នុងគម្ពីរនោះ គឺមានភស្តុតាងដែលបញ្ជាក់ពីភាពត្រឹមត្រូវនៃការគោរពសក្ការៈរបស់ពួកគេចំពោះព្រះទាំងនោះ? ជាក់ស្តែង គឺគ្មានអ្វីបន្តិចទាល់តែសោះ។ ផ្ទុយទៅវិញ ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំងនិងប្រព្រឹត្តល្មើសនោះ មិនបានសន្យាអ្វីចំពោះគ្នាទៅវិញទៅមកក្រៅពីការបោកប្រាស់នោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់