សូរ៉ា 35 · ជូស 22

Fatir · 35:3

يَا أَيُّهَا النَّاسُ اذْكُرُوا نِعْمَتَ اللَّهِ عَلَيْكُمْ ۚ هَلْ مِنْ خَالِقٍ غَيْرُ اللَّهِ يَرْزُقُكُمْ مِنَ السَّمَاءِ وَالْأَرْضِ ۚ لَا إِلَٰهَ إِلَّا هُوَ ۖ فَأَنَّىٰ تُؤْفَكُونَ

ឱមនុស្សលោក. ចូរពួកអ្នករំលឹកនៀកម៉ាត់របស់អល់ឡោះ ដែលបានប្រទានឱ្យពួកអ្នកចុះ។ តើមានអ្នកបង្កើតផេ្សងពីអល់ឡោះ ដែលវាអាចប្រទានលាភសក្ការៈឱ្យពួកអ្នកពីលើមេឃនិងផែនដីដែរ ឬទេ? គ្មានម្ចាស់ណាផេ្សងត្រូវគេគោរពសក្ការៈពិតប្រាកដក្រៅពី ទ្រង់ឡើយ។ ដូចេ្នះ តើពួកអ្នកត្រូវគេបោកបញ្ឆោតបានយ៉ាងដូច ម្តេច?

តាហ្វសៀរ

ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នករំលឹកនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានមកលើពួកអ្នក (ដោយរំលឹកវា)តាមរយៈចិត្ត អណ្តាត និងអវយវៈរបស់ពួកអ្នកដោយការធ្វើសកម្មភាព។ តើពួកអ្នកមានអ្នកបង្កើតផ្សេងណាក្រៅពីអល់ឡោះជាម្ចាស់ដែលផ្តល់លាភសក្ការៈដល់ពួកអ្នកពីលើមេឃតាមរយៈការបញ្ចុះទឹកភ្លៀងមកឲ្យពួកអ្នក និងផ្តល់លាភសក្ការៈដល់ពួកអ្នកពីក្នុងដីមក តាមរយៈការបណ្តុះនូវដើមឈើ និងដំណាំនានាដែរទេ? គឺគ្មានឡើយអ្នកដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះ។ ដូច្នេះ ចុះហេតុអ្វីបានជាពួកអ្នកងាកចេញពីការពិតនេះ ថែមទាំងប្រឌិតរឿងភូតកុហកទៅលើអល់ឡោះ ហើយអះអាងថា ពិតណាស់អល់ឡោះជាម្ចាស់ទ្រង់មានដៃគូទៅវិញ ខណៈដែលទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក និងប្រទានលាភសក្ការៈដល់ពួកអ្នកនោះ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់