សូរ៉ា 35 · ជូស 22
Fatir · 35:25
وَإِنْ يُكَذِّبُوكَ فَقَدْ كَذَّبَ الَّذِينَ مِنْ قَبْلِهِمْ جَاءَتْهُمْ رُسُلُهُمْ بِالْبَيِّنَاتِ وَبِالزُّبُرِ وَبِالْكِتَابِ الْمُنِيرِ
ហើយប្រសិនបើពួកគេបដិសេធនឹងអ្នក គឺពិតណាស់ពួក ជំនាន់មុនពួកគេក៏បានបដិសេធ(នឹងបណ្ដាអ្នកនាំសាររបស់ពួកគេ) ដែរ ខណៈដែលបណ្ដាអ្នកនាំសាររបស់ពួកគេបាននាំមកឱ្យពួកគេនូវ ភស្ដុតាងយ៉ាងច្បាស់លាស់ជាច្រើន និងបណ្ដាគម្ពីរ(ដូចជាស៊ូហុហ្វ អ៊ីព្រហ៊ីម)និងគម្ពីរដ៏ត្រចះត្រចង់(ដូចជាគម្ពីរតាវរ៉ត និងគម្ពីរ អ៊ីញជីល)។
តាហ្វសៀរ
ហើយប្រសិនបើក្រុមរបស់អ្នកបដិសេធនឹងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកអត់ធ្មត់ចុះ ព្រោះថា អ្នកមិនមែនជាអ្នកនាំសារដំបូងគេដែលត្រូវក្រុមរបស់ខ្លួនបដិសេធនោះឡើយ។ ពិតប្រាកដណាស់ ប្រជាជាតិជំនាន់មុនពួកគេទាំងនោះក៏បានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ពួកគេដែរ ដូចជា ក្រុមអាទ ក្រុមសាមូទ និងក្រុមរបស់ព្យាការីលូត។ បណ្តាអ្នកនាំសារទាំងនោះបាននាំមកឲ្យពួកគេនូវភស្តុតាងយ៉ាងច្បាស់លាស់ពីអល់ឡោះដែលបញ្ជាក់ពីសច្ចភាពរបស់ពួកគេ។ ហើយបណ្តាអ្នកនាំសារទាំងនោះ ក៏បាននាំមកឲ្យពួកគេនូវគម្ពីរស៊ូហ៊ុហ្វ និងគម្ពីរដែលបំភ្លឺសម្រាប់អ្នកដែលចេះគិតពិចារណាចំពោះវាផងដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល