សូរ៉ា 35 · ជូស 22
Fatir · 35:18
وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ ۚ وَإِنْ تَدْعُ مُثْقَلَةٌ إِلَىٰ حِمْلِهَا لَا يُحْمَلْ مِنْهُ شَيْءٌ وَلَوْ كَانَ ذَا قُرْبَىٰ ۗ إِنَّمَا تُنْذِرُ الَّذِينَ يَخْشَوْنَ رَبَّهُمْ بِالْغَيْبِ وَأَقَامُوا الصَّلَاةَ ۚ وَمَنْ تَزَكَّىٰ فَإِنَّمَا يَتَزَكَّىٰ لِنَفْسِهِ ۚ وَإِلَى اللَّهِ الْمَصِيرُ
ហើយអ្នកដែលសាងបាបកម្មមិនអាចទទួលបន្ទុកចំពោះ បាបកម្មរបស់អ្នកដទៃបានឡើយ។ ហើយប្រសិនបើអ្នកដែលមាន បាបកម្មធ្ងន់ធ្ងរអំពាវនាវឱ្យគេជួយរែកពន់បាបកម្មរបស់គេគឺគ្មាន អ្នកណាអាចជួយរែកពន់អ្វីមួយពីគេបានឡើយ ទោះបីគេជាសាច់ ញាតិនឹងគ្នាក៏ដោយ។ តាមពិតអ្នក(មូហាំម៉ាត់)គ្រាន់តែជាអ្នក ដាស់តឿនព្រមានចំពោះបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ ពួកគេទាំងអាថ៌កំបាំង និងបានប្រតិបត្ដិសឡាតប៉ុណ្ណោះ។ ហើយ អ្នកណាដែលបានសំអាតខ្លួន(អំពីអំពើស្ហ៊ីរិកនិងអំពើអាក្រក់) ពិត ប្រាកដណាស់ គេបានសំអាតសម្រាប់ខ្លួនគេផ្ទាល់ប៉ុណ្ណោះ។ ហើយ ទៅចំពោះអល់ឡោះគឺជាកន្លែងវិលត្រឡប់ចុងក្រោយ។
តាហ្វសៀរ
ហើយគ្មានបុគ្គលណាទទួលរ៉ាប់រងបាបកម្មរបស់អ្នកដទៃដែលធ្វើបាបកម្មនោះទេ ផ្ទុយទៅវិញ បុគ្គលគ្រប់រូបដែលជាអ្នកប្រព្រឹត្តអំពើបាបនោះ ត្រូវទទួលរ៉ាប់រងចំពោះបាបកម្មដែលខ្លួនបានសាង(ដោយខ្លួនឯង)។ ហើយប្រសិនបើបុគ្គលដែលមានអំពើបាបធ្ងន់ធ្ងរសុំឲ្យអ្នកដទៃរែកពុនបាបកម្មនោះជំនួសខ្លួន ក៏គ្មាននរណាម្នាក់អាចរែកពុនបាបកម្មនោះជំនួសគេបាននោះដែរ ទោះបីជាម្នាក់នោះ ជាសាច់ញាតិរបស់គេក៏ដោយ។ តាមពិត អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គ្រាន់តែជាអ្នកដាស់តឿនបន្លាចពីទណ្ឌកម្មរបស់អល់ឡោះចំពោះអ្នកដែលខ្លាចម្ចាស់របស់ពួកគេដោយអាថ៌កំបាំង ហើយពួកគេបំពេញកាតព្វកិច្ចសឡាតបានយ៉ាងពេញលេញប៉ុណ្ណោះ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលផលប្រយោជន៍អំពីការព្រមានបន្លាចរបស់អ្នក។ ហើយជនណាដែលបានសម្អាតខ្លួនពីអំពើល្មើស(ហើយអំពើល្មើសដែលធំជាងគេបំផុតនោះ គឺការធ្វើស្ហ៊ីរិក)នោះ តាមពិត គឺគេសម្អាតសម្រាប់ខ្លួនគេផ្ទាល់ប៉ុណ្ណោះ ព្រោះថា ផលនៃទង្វើនោះ គឺវិលត្រឡប់ទៅកាន់ខ្លូនគេវិញប៉ុណ្ណោះ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់មហាមានលើសលប់មិនត្រូវការការគោរពប្រតិបត្តិរបស់គេនោះឡើយ។ ហើយការវិលត្រឡប់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះ និងទទួលការតបស្នងនោះ គឺទៅកាន់អល់ឡោះជាម្ចាស់(តែមួយគត់)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល