សូរ៉ា 35 · ជូស 22
Fatir · 35:1
الْحَمْدُ لِلَّهِ فَاطِرِ السَّمَاوَاتِ وَالْأَرْضِ جَاعِلِ الْمَلَائِكَةِ رُسُلًا أُولِي أَجْنِحَةٍ مَثْنَىٰ وَثُلَاثَ وَرُبَاعَ ۚ يَزِيدُ فِي الْخَلْقِ مَا يَشَاءُ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
រាល់ការសរសើរគឺចំពោះអល់ឡោះដែលជាអ្នកបង្កើតមេឃ ជាច្រើនជាន់និងផែនដី ដែលជាអ្នកបង្កើតម៉ាឡាអ៊ីកាត់ធ្វើជាអ្នកនាំសារដែលមានស្លាបជាច្រើន មានពីរ មានបី និងមានបួន។ ទ្រង់ បន្ថែមក្នុងការបង្កើតនូវអ្វីដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
តាហ្វសៀរ
រាល់ការកោតសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មានគំរូពីមុនមកឡើយ។ ទ្រង់ជាអ្នកដែលបានបង្កើតម៉ាឡាអ៊ីកាត់ធ្វើជាអ្នកនាំសារដែលពួកគេទទួលអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ដែលបានកំណត់។ ហើយក្នុងចំណោមពួកគេ មានអ្នកដែលនាំសារទៅឲ្យបណ្តាព្យាការី ហើយទ្រង់បានពង្រឹងពួកគេទៅលើការបំពេញនូវទំនុកចិត្តឲ្យពួកគេ។ ហើយក្នុងចំណោមពួកគេ មានអ្នកដែលមានស្លាបពីរ មានស្លាបបី និងមានស្លាបបួន ដោយពួកគេហោះហើរជាមួយស្លាបនោះដើម្បីអនុវត្តន៍នូវបទបញ្ជាដែលគេ(អល់ឡោះ)បានបង្គាប់ប្រើ។ អល់ឡោះទ្រង់អាចបន្ថែមក្នុងការបង្កើតនូវអ្វីដែលទ្រង់មានចេតនា ដូចជាអវយវៈ ឬភាពស្រស់ស្អាត ឬសម្លេងជាដើម។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល