សូរ៉ា 33 · ជូស 22
Al-Ahzab · 33:69
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَكُونُوا كَالَّذِينَ آذَوْا مُوسَىٰ فَبَرَّأَهُ اللَّهُ مِمَّا قَالُوا ۚ وَكَانَ عِنْدَ اللَّهِ وَجِيهًا
ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំធ្វើដូចពួកដែលបានធ្វើ បាបមូសាឱ្យសោះ។ ហើយអល់ឡោះបានធ្វើឱ្យគាត់ស្អាតស្អំពីអ្វីដែល ពួកគេបានចោទប្រកាន់។ ហើយគាត់មានឋានៈដ៏ឧត្ដុង្គឧត្ដមចំពោះ អល់ឡោះ។
តាហ្វសៀរ
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ចំពោះពួកគេ! ចូរពួកអ្នកកុំបៀតបៀនអ្នកនាំសាររបស់ពួកអ្នកឲ្យសោះ ដែលជាហេតុធ្វើឲ្យពួកអ្នកដូចទៅនឹងពួកដែលបានបៀតបៀនចំពោះព្យាការីមូសា ដូចជាពួកគេបានបង្អាប់ព្យាការីមូសាចំពោះខ្លួនប្រាណរបស់គាត់។ ពេលនោះ អល់ឡោះក៏បានឲ្យគាត់ស្អាតស្អំពីអ្វីដែលពួកគេបានចោទប្រកាន់។ ដូច្នេះ វាក៏បានបង្ហាញយ៉ាងច្បាស់ដល់ពួកគេនូវភាពស្អាតស្អំរបស់គាត់អំពីអ្វីដែលពួកគេបានចោទប្រកាន់។ ហើយពិតប្រាកដណាស់ ព្យាការីមូសាជាអ្នកដែលមានឋានៈដ៏ឧត្តុង្គឧត្តមចំពោះអល់ឡោះជាម្ចាស់ ដោយទ្រង់មិនដែលបដិសេធនូវសំណើររបស់គាត់ឡើយ ហើយទ្រង់ក៏មិនដែលធ្វើឲ្យគាត់ខកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់គាត់នោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល