សូរ៉ា 33 · ជូស 22

Al-Ahzab · 33:60

۞ لَئِنْ لَمْ يَنْتَهِ الْمُنَافِقُونَ وَالَّذِينَ فِي قُلُوبِهِمْ مَرَضٌ وَالْمُرْجِفُونَ فِي الْمَدِينَةِ لَنُغْرِيَنَّكَ بِهِمْ ثُمَّ لَا يُجَاوِرُونَكَ فِيهَا إِلَّا قَلِيلًا

ប្រសិនបើពួកពុតត្បុត និងពួកដែលមានជម្ងឺ(ការសង្ស័យ) នៅក្នុងចិត្ដរបស់ពួកគេ និងពួកផ្សព្វផ្សាយដំណឹងភូតកុហកនៅ ម៉ាឌីណះមិនព្រមឈប់(នូវទង្វើ្វអាក្រក់)ទេនោះ យើងនឹងឱ្យអ្នក (មូហាំម៉ាត់)គ្រប់គ្រងលើពួកគេ។ ក្រោយមកពួកគេមិនអាចរស់ នៅក្បែរអ្នកនៅទីនោះ(ម៉ាឌីណះ)ឡើយ លើកលែងតែមួយរយៈ ពេលខ្លីប៉ុណ្ណោះ។

តាហ្វសៀរ

ប្រសិនបើពួកពុតត្បុតដែលជាពួកលាក់ទុកនូវភាពគ្មានជំនឿ ហើយបង្ហាញនូវផ្នែកខាងក្រៅរបស់ខ្លួនថាជាអ្នកឥស្លាម ហើយនិងពួកដែលក្នុងចិត្តរបស់ពួកគេមាននូវភាពគ្មានសីលធម៌តាមរយៈការពាក់ព័ន្ធរបស់ពួកគេទៅនឹងចំណង់តណ្ហារបស់ពួកគេ ព្រមទាំងពួកដែលនាំព័ត៌មានភូតកុហកក្នុងក្រុងម៉ាទីណះដើម្បីបំបែកបំបាក់រវាងបណ្តាអ្នកដែលមានជំនឿនោះ ប្រសិនបើពួកទាំងនោះមិនព្រមបញ្ឈប់នូវទង្វើអាក្រក់របស់ពួកគេទេនោះ យើងប្រាកដជានឹងប្រើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យដាក់ទណ្ឌកម្មចំពោះពួកគេ ហើយនឹងឲ្យអ្នកគ្រប់គ្រងទៅលើពួកគេជាមិនខាន។ បន្ទាប់មក ពួកគេនឹងមិនអាចរស់នៅជាមួយអ្នកនៅក្នុងក្រុងម៉ាទីណះទៀតឡើយ លើកលែងតែក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ ការកម្ចាត់ពួកគេ ឬបណ្តេញពួកគេចេញពីក្រុងម៉ាទីណះនេះ គឺដោយសារតែពួកគេបានបង្កវិនាសកម្មនៅលើផែនដី។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់