សូរ៉ា 33 · ជូស 22

Al-Ahzab · 33:51

۞ تُرْجِي مَنْ تَشَاءُ مِنْهُنَّ وَتُؤْوِي إِلَيْكَ مَنْ تَشَاءُ ۖ وَمَنِ ابْتَغَيْتَ مِمَّنْ عَزَلْتَ فَلَا جُنَاحَ عَلَيْكَ ۚ ذَٰلِكَ أَدْنَىٰ أَنْ تَقَرَّ أَعْيُنُهُنَّ وَلَا يَحْزَنَّ وَيَرْضَيْنَ بِمَا آتَيْتَهُنَّ كُلُّهُنَّ ۚ وَاللَّهُ يَعْلَمُ مَا فِي قُلُوبِكُمْ ۚ وَكَانَ اللَّهُ عَلِيمًا حَلِيمًا

ហើយអ្នកអាចបោះបង់ការជ្រើសរើសអ្នកណាម្នាក់ក្នុង ចំណោមពួកនាង ឬអ្នកអាចនៅជាមួយអ្នកណាម្នាក់តាមតែអ្នក ប្រាថ្នា។ ហើយអ្នកណាម្នាក់ដែលអ្នកមានបំណងរួមរស់ជាមួយក្នុង ចំណោមភរិយាដែលអ្នកបានបោះបង់នោះ គឺគ្មានទោសពៃរ៍អ្វី ចំពោះអ្នកឡើយ។ នោះគឺជារឿងដែលជិតបំផុតដែលធ្វើឱ្យពួកនាង សប្បាយរីករាយ និងមិនព្រួយបារម្ភ ហើយពួកនាងយល់ព្រមនូវអ្វី ដែលអ្នកបានផ្ដល់ឱ្យពួកនាងទាំងអស់គ្នា។ ហើយអល់ឡោះដឹងនូវ អ្វីដែលមាននៅក្នុងចិត្ដរបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហាអត់ធ្មត់។

តាហ្វសៀរ

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចបែងចែកពេលវេលាក្នុងការរួមដំណេកជាមួយពួកនាងតាមដែលអ្នកប្រាថ្នា ដោយអ្នកអាចជ្រើសរើសការរួមដំណេកជាមួយនរណាម្នាក់ក្នុងចំណោមពួកនាង ឬមិនរួមដំណេកជាមួយនរណាម្នាក់ក្នុងចំណោមពួកនាង(អាស្រ័យទៅតាមវេនរបស់ពួកនាង)បាន។ ហើយអ្នកណាហើយដែលអ្នកទាមទារចង់រួមដំណេកជាមួយនាងក្នុងចំណោមអ្នកដែលត្រូវបានពន្យារពេល(មិនទាន់ដល់វេន)នោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នកក្នុងការធ្វើដូច្នេះ។ ការផ្តល់ជម្រើស និងការបើកទូលាយសម្រាប់អ្នកយ៉ាងដូច្នោះ គឺជារឿងជិតបំផុតដែលធ្វើឲ្យភរិយាទាំងឡាយរបស់អ្នកសប្បាយរីករាយ និងធ្វើឲ្យពួកនាងពេញចិត្តនូវអ្វីដែលអ្នកបានផ្តល់ឲ្យពួកនាងទាំងអស់គ្នា ព្រោះពួកនាងបានដឹងថា អ្នកនឹងមិនបោះបង់ចោលកាតព្វកិច្ចរបស់អ្នក ហើយក៏មិនកំណាញ់ចំពោះសិទ្ធិដែលត្រូវទទួលបាននោះដែរ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នក(ឱបុរសទាំងឡាយ)ដែលលម្អៀងទៅកាន់ភរិយាមួយចំនួនផ្សេងពីភរិយាមួយចំនួនផ្សេងទៀតនោះ។ ហើយអល់ឡោះមហាដឹងបំផុតចំពោះទង្វើខ្ញុំបម្រើរបស់ទ្រង់។ គ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ។ ទ្រង់មហាអត់ធ្មត់ ដោយទ្រង់មិនប្រញាប់ដាក់ទណ្ឌកម្មពួកគេភ្លាមៗឡើយ ដោយសង្ឃឹមថា ពួកគេនឹងសារភាពកំហុស(កែខ្លួន)ទៅកាន់ទ្រង់វិញ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់