សូរ៉ា 33 · ជូស 22
Al-Ahzab · 33:33
وَقَرْنَ فِي بُيُوتِكُنَّ وَلَا تَبَرَّجْنَ تَبَرُّجَ الْجَاهِلِيَّةِ الْأُولَىٰ ۖ وَأَقِمْنَ الصَّلَاةَ وَآتِينَ الزَّكَاةَ وَأَطِعْنَ اللَّهَ وَرَسُولَهُ ۚ إِنَّمَا يُرِيدُ اللَّهُ لِيُذْهِبَ عَنْكُمُ الرِّجْسَ أَهْلَ الْبَيْتِ وَيُطَهِّرَكُمْ تَطْهِيرًا
ហើយចូរពួកនាងរក្សាខ្លួននៅក្នុងផ្ទះរបស់ពួកនាង ហើយ ពួកនាងកុំបង្ហាញភាពឆើតឆាយ ដូចភាពឆើតឆាយនៃសម័យកាល ល្ងង់ខ្លៅដំបូង(មុនសម័យអ៊ីស្លាម)ឱ្យសោះ។ ហើយចូរពួកនាង ប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ និងប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះចង់បំបាត់ ភាពកខ្វក់(បាបកម្ម)ចេញពីពួកអ្នកឱគ្រួសារណាពី. ហើយទ្រង់ នឹងសំអាតពួកអ្នកឱ្យស្អាតស្អំ។
តាហ្វសៀរ
ហើយចូរពួកនាងរក្សាខ្លួននៅក្នុងផ្ទះឲ្យរបស់ពួកនាង ដោយកុំចេញពីផ្ទះដោយគ្មានការចាំបាច់ឲ្យសោះ។ ហើយចូរពួកនាងកុំបង្ហាញសម្រស់របស់ពួកនាងដូចពួកស្ត្រីសម័យកាលមុនឥស្លាមបានធ្វើដោយពួកនាងបញ្ចេញការតុបតែងរបស់ពួកនាងដើម្បីទាក់ទាញប្រុសៗឲ្យសោះ។ ហើយចូរពួកនាងប្រតិបត្តិសឡាតឲ្យបានពេញលក្ខណៈ ហើយចូរបរិច្ចាគហ្សាកាត់អំពីទ្រព្យសម្បត្តិរបស់ពួកនាង និងចូរពួកនាងគោរពប្រតិបត្តិអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ តាមពិត អល់ឡោះជាម្ចាស់ទ្រង់មានបំណងចង់បំបាត់នូវភាពស្មោកគ្រោក និងភាពអាក្រក់ចេញពីពួកអ្នក ឱបណ្តាភរិយា និងក្រុមគ្រួសាររបស់អ្នកនាំសាររបស់អល់ឡោះ ហើយទ្រង់មានបំណងចង់ជម្រះសម្អាតចិត្តរបស់ពួកអ្នកដោយសម្អាតវាជាមួយនឹងសីលធម៌ដ៏ប្រពៃ និងជម្រះវាពីប្រការអាក្រក់ដោយការសម្អាតមួយយ៉ាងពេញលេញ ដែលគ្មានបន្សល់ទុកនូវប្រការអាក្រក់ណាមួយបន្ទាប់ពីនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល