សូរ៉ា 33 · ជូស 21
Al-Ahzab · 33:24
لِيَجْزِيَ اللَّهُ الصَّادِقِينَ بِصِدْقِهِمْ وَيُعَذِّبَ الْمُنَافِقِينَ إِنْ شَاءَ أَوْ يَتُوبَ عَلَيْهِمْ ۚ إِنَّ اللَّهَ كَانَ غَفُورًا رَحِيمًا
ដើម្បីអល់ឡោះនឹងតបស្នងចំពោះបណ្ដាអ្នកដែលស្មោះ ត្រង់ដោយសារតែសច្ចភាពរបស់ពួកគេ។ ហើយទ្រង់នឹងធ្វើទារុណកម្មចំពោះពួកពុតត្បុត ប្រសិនបើទ្រង់មានចេតនា ឬក៏អភ័យទោស ឱ្យពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហា អាណិតស្រឡាញ់។
តាហ្វសៀរ
ដើម្បីអល់ឡោះជាម្ចាស់នឹងតបស្នងដល់បណ្តាដែលស្មោះត្រង់ដែលបានបំពេញនូវអ្វីដែលពួកគេបានសន្យាជាមួយអល់ឡោះដោយសារតែសច្ចភាពរបស់ពួកគេ និងបានបំពេញនូវការសន្យារបស់ពួកគេ។ ហើយអល់ឡោះនឹងដាក់ទណ្ឌកម្មពួកពុតត្បុតដែលជាអ្នកក្បត់ពាក្យសន្យារបស់ពួកគេ ប្រសិនបើទ្រង់មានចេតនា ដោយទ្រង់នឹងឲ្យពួកគេស្លាប់មុនពេល(ពួកគេ)សារភាពកំហុសពីការប្រឆាំងរបស់ពួកគេ ឬក៏ទ្រង់ទទួលយកនូវការសារភាពកំហុសរបស់ពួកគេ ដោយចង្អុលបង្ហាញឲ្យពួកគេសារភាពកំហុស។ ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសពីបាបកម្មរបស់គេ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះរូបគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល