សូរ៉ា 33 · ជូស 21

Al-Ahzab · 33:19

أَشِحَّةً عَلَيْكُمْ ۖ فَإِذَا جَاءَ الْخَوْفُ رَأَيْتَهُمْ يَنْظُرُونَ إِلَيْكَ تَدُورُ أَعْيُنُهُمْ كَالَّذِي يُغْشَىٰ عَلَيْهِ مِنَ الْمَوْتِ ۖ فَإِذَا ذَهَبَ الْخَوْفُ سَلَقُوكُمْ بِأَلْسِنَةٍ حِدَادٍ أَشِحَّةً عَلَى الْخَيْرِ ۚ أُولَٰئِكَ لَمْ يُؤْمِنُوا فَأَحْبَطَ اللَّهُ أَعْمَالَهُمْ ۚ وَكَانَ ذَٰلِكَ عَلَى اللَّهِ يَسِيرًا

ដោយការកំណាញ់ចំពោះពួកអ្នក(ពីការបរិច្ចាគខ្លួនប្រាណ និងទ្រព្យសម្បតិ)។ ហើយនៅពេលដែលការភ័យខ្លាច(គ្រោះ អាសន្ន)បានមកដល់ អ្នក(មូហាំម៉ាត់)នឹងឃើញពួកគេសម្លឹងមក រកអ្នក ដោយភ្នែករបស់ពួកគេវិលចុះឡើងដូចអ្នកដែលជិតស្លាប់។ ហើយនៅពេលដែលការភ័យខ្លាចបានរលាយបាត់ពួកគេបែរជាវាយ ប្រហារពួកអ្នកដោយពាក្យសំដីយ៉ាងមុតស្រួច(បញ្ឈឺ)ដោយមាន ចិត្ដកំណាញ់ទៅលើប្រការល្អ។ ពួកទាំងនោះគឺគ្មានជំនឿឡើយ ហើយអល់ឡោះបានរំលាយនូវទង្វើទាំងឡាយរបស់ពួកគេ។ ហើយ កិច្ចការទាំងនោះគឺងាយស្រួលបំផុតចំពោះអល់ឡោះ។

តាហ្វសៀរ

ពួកគេកំណាញ់បំផុតមកលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ចំពោះទ្រព្យសម្បត្តិរបស់ពួកគេ ដោយពួកគេមិនព្រមជួយពួកអ្នកតាមរយៈការបរិច្ចាគវាឡើយ ហើយពួកគេកំណាញ់ជាមួយខ្លួនពួកគេផ្ទាល់ ដោយពួកគេមិនចេញទៅប្រយុទ្ធជាមួយពួកអ្នកឡើយ ហើយពួកគេក៏កំណាញ់ជាមួយក្តីស្រលាញ់របស់ពួកគេដែរ ដោយពួកគេមិនស្រលាញ់ពួកអ្នកឡើយ។ ហើយបើកាលណាភាពភ័យខ្លាចបានមកដល់នៅពេលដែលជួបសត្រូវ អ្នកនឹងបានឃើញពួកគេមើលមកកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដោយកែវភ្នែករបស់ពួកគេក្រឡាប់ចុះឡើងដោយភាពកំសាក ប្រៀបដូចជាកែវភ្នែកដែលក្រឡាប់ចុះឡើងនៅពេលដែលគេជិតស្លាប់ដូច្នោះដែរ។ ហើយបើកាលណាភាពភ័យខ្លាចបានរសាយបាត់ទៅវិញ ហើយពួកគេមានភាពស្ងប់ក្នុងអារម្មណ៍វិញនោះ ពួកគេក៏បញ្ឈឺពួកអ្នកដោយប្រើពាក្យសម្ដីមិនសមរម្យ ថា(ពួកអ្នក)កំណាញ់ចំពោះទ្រព្យជ័យភណ្ឌដែលពួកគេកំពុងស្វែងរកវា(ពួកអ្នកមិនចែកទ្រព្យជ័យភណ្ឌឲ្យពួកគេ)។ ពួកដែលមានលក្ខណៈសម្បត្តិបែបនេះ ពួកគេពុំមែនជាអ្នកដែលមានជំនឿពិតប្រាកដឡើយ។ ដូចនេះ អល់ឡោះជាម្ចាស់ក៏បានលុបបំបាត់នូវផលបុណ្យនៃទង្វើរបស់ពួកគេ ហើយការលុបបំបាត់(ផលបុណ្យ)នេះ គឺជារឿងងាយស្រួលបំផុតសម្រាប់អល់ឡោះជាម្ចាស់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់