សូរ៉ា 33 · ជូស 21

Al-Ahzab · 33:13

وَإِذْ قَالَتْ طَائِفَةٌ مِنْهُمْ يَا أَهْلَ يَثْرِبَ لَا مُقَامَ لَكُمْ فَارْجِعُوا ۚ وَيَسْتَأْذِنُ فَرِيقٌ مِنْهُمُ النَّبِيَّ يَقُولُونَ إِنَّ بُيُوتَنَا عَوْرَةٌ وَمَا هِيَ بِعَوْرَةٍ ۖ إِنْ يُرِيدُونَ إِلَّا فِرَارًا

ហើយ(ចូរចងចាំ)នៅពេលដែលក្រុមមួយក្នុងចំណោម ពួកគេ(ពួកពុតត្បុត)បាននិយាយថាៈ ឱអ្នកស្រុកយ៉ាសរិប(ក្រុង ម៉ាឌីណះ). គ្មានកន្លែងឈរជើងសម្រាប់ពួកអ្នក(តតាំងនឹងសត្រូវ) ឡើយ។ ដូចេ្នះ ចូរពួកអ្នកវិលត្រឡប់ទៅ(លំនៅដ្ឋាន)វិញចុះ។ ហើយក្រុមមួយទៀតក្នុងចំណោមពួកគេមកសុំអនុញ្ញាតពីណាពី (មូហាំម៉ាត់)ដោយពួកគេនិយាយថាៈ ពិតប្រាកដណាស់លំនៅដ្ឋាន របស់ពួកយើងគ្មានសុវត្ថិភាពឡើយ តែវាមិនមែនគ្មានសុវត្ថិភាព នោះទេ។ ពួកគេគ្មានបំណងអ្វីក្រៅពីការគេចវេះនោះឡើយ។

តាហ្វសៀរ

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលក្រុមមួយនៃពួកពុតត្បុតបាននិយាយទៅកាន់អ្នកដែលនៅក្រុងម៉ាទីណះថាៈ ឱអ្នកស្រុកយ៉ាសរិប(គឺជាឈ្មោះក្រុងម៉ាទីណះមុនឥស្លាមមកដល់)! គ្មានទីតាំងឈរជើងសម្រាប់ពួកអ្នកទៀតឡើយនៅឯជើងភ្នំស៊ីឡាក់ក្បែរលេណដ្ឋាននេះ។ ដូច្នេះ ចូរពួកអ្នកត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកអ្នកវិញចុះ។ ហើយមួយក្រុមទៀតក្នុងចំណោមពួកគេ(ពួកពុតត្បុត)បានសុំការអនុញ្ញាតពីព្យាការីដើម្បីត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដោយអះអាងថា ផ្ទះរបស់ពួកគេបានរបើក(គ្មានអ្នកការពារ)ពីសត្រូវនោះទេ ខណៈដែលវាមិនបានរបើកដូចអ្វីដែលពួកគេអះអាងឡើយ។ តាមពិត ពួកគេយកលេសកុហកនេះ ដើម្បីរត់គេចពីសត្រូវប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់