សូរ៉ា 33 · ជូស 21
Al-Ahzab · 33:10
إِذْ جَاءُوكُمْ مِنْ فَوْقِكُمْ وَمِنْ أَسْفَلَ مِنْكُمْ وَإِذْ زَاغَتِ الْأَبْصَارُ وَبَلَغَتِ الْقُلُوبُ الْحَنَاجِرَ وَتَظُنُّونَ بِاللَّهِ الظُّنُونَا
(ចូរចងចាំ)នៅពេលដែលពួកគេ(ទ័ពអះហ្សាប)បានមក ដល់ពួកអ្នកពីខាងលើពួកអ្នក(ជ្រលងដែលស្ថិតនៅទិសខាងកើត) និងពីខាងក្រោមពួកអ្នក(ជ្រលងដែលស្ថិតនៅទិសខាងលិច) និង នៅពេលដែលភ្នែកឡើងស(ដោយសារភ័យខ្លាច) ហើយចិត្ដពោរ ពេញដោយក្ដីរន្ធត់។ ហើយពួកអ្នកគិតអាក្រក់ចំពោះអល់ឡោះ គ្រប់បែបគ្រប់យ៉ាង។
តាហ្វសៀរ
នោះគឺនៅពេលដែលពួកប្រឆាំងបានសម្រុកចូលមកកាន់ពួកអ្នកពីខាងលើជ្រលង និងពីខាងក្រោមជ្រលង និងមកពីទិសទិសខាងកើត ហើយនិងទិសខាងលិច។ នៅខណៈនោះ កែវភ្នែកទាំងឡាយមិនបានមើលទៅកាន់អ្វីក្រៅពីសម្លឹងមើលទៅកាន់សត្រូវនោះឡើយ ហើយធ្វើឲ្យចិត្តរបស់ពួកគេពោរពេញទៅដោយក្តីរន្ធត់ដោយសារតែភាពភ័យខ្លាចខ្លាំងពេក។ ហើយពួកអ្នកនឹកស្មានចំពោះអល់ឡោះនូវការនឹកស្មានគ្រប់បែបយ៉ាង ដោយម្តងគិតថានឹងអាចឈ្នះ និងម្តងគិតថាអស់សង្ឃឹម។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល