សូរ៉ា 33 · ជូស 21
Al-Ahzab · 33:1
يَا أَيُّهَا النَّبِيُّ اتَّقِ اللَّهَ وَلَا تُطِعِ الْكَافِرِينَ وَالْمُنَافِقِينَ ۗ إِنَّ اللَّهَ كَانَ عَلِيمًا حَكِيمًا
ឱណាពី(មូហាំម៉ាត់). ចូរអ្នកកោតខ្លាចអល់ឡោះ ហើយកុំ គោរពតាមពួកដែលប្រឆាំងនិងពួកពុតត្បុតឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។
តាហ្វសៀរ
ឱព្យាការីមូហាំម៉ាត់! ចូរអ្នក និងអ្នកដែលដើរតាមអ្នកប្រកាន់ខ្ជាប់នូវការគោរពកោតខ្លាចអល់ឡោះជាម្ចាស់ ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយចូរអ្នកកោតខ្លាចចំពោះទ្រង់តែមួយគត់។ ចូរអ្នកកុំគោរពតាមពួកប្រឆាំង និងពួកពុតត្បុតនូវអ្វីដែលជាទំនើងចិត្តរបស់ពួកគេឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុតចំពោះឧបាយកលរបស់ពួកប្រឆាំងនិងពួកពុតត្បុតដែលពួកគេបានរៀបចំ ទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត និងការចាត់ចែងរបស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល