សូរ៉ា 32 · ជូស 21
As-Sajdah · 32:3
أَمْ يَقُولُونَ افْتَرَاهُ ۚ بَلْ هُوَ الْحَقُّ مِنْ رَبِّكَ لِتُنْذِرَ قَوْمًا مَا أَتَاهُمْ مِنْ نَذِيرٍ مِنْ قَبْلِكَ لَعَلَّهُمْ يَهْتَدُونَ
ឬមួយពួកគេនិយាយថាៈ គេ(មូហាំម៉ាត់)បានប្រឌិតវាឡើង? ផ្ទុយទៅវិញ វាគឺជាការពិតមកពីម្ចាស់របស់អ្នក ដើម្បីឱ្យ អ្នកដាស់តឿនព្រមានចំពោះក្រុមមួយដែលគ្មានអ្នកដាស់តឿន ព្រមានណាមួយពីមុនអ្នកមកដល់ពួកគេឡើយ។ សង្ឃឹមថាពួកគេ នឹងទទួលបានការចង្អុលបង្ហាញ។
តាហ្វសៀរ
ជាការពិតណាស់ ពួកដែលប្រឆាំងទាំងនោះបាននិយាយថាៈ ពិតប្រាកដណាស់ មូហាំម៉ាត់ បានតាក់តែងគម្ពីរគួរអាននេះដោយខ្លួនឯង ហើយអះអាងថា វាមកពីម្ចាស់របស់គេ។ រឿងនោះមិនដូចអ្វីដែលពួកគេបាននិយាយនោះឡើយ។ ផ្ទុយទៅវិញ វា(គម្ពីរគួរអាន)គឺជាការពិតដែលគ្មានការសង្ស័យនៅក្នុងវាឡើយ។ វាត្រូវបានបញ្ចុះមកពីម្ចាស់របស់អ្នកមកកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ដើម្បីឲ្យអ្នកព្រមានបន្លាចក្រុមមួយដែលមិនធ្លាប់មានអ្នកនាំសារណាម្នាក់មកបន្លាចពួកគេពីទណ្ឌកម្មរបស់អល់ឡោះមុនអ្នកនោះឡើយ។ សង្ឃឹមថាពួកគេនឹងទទួលបានការចង្អុលបង្ហាញទៅកាន់ការពិត ហើយពួកគេនឹងដើរតាម និងអនុវត្តន៍តាមវា។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល