សូរ៉ា 32 · ជូស 21
As-Sajdah · 32:12
وَلَوْ تَرَىٰ إِذِ الْمُجْرِمُونَ نَاكِسُو رُءُوسِهِمْ عِنْدَ رَبِّهِمْ رَبَّنَا أَبْصَرْنَا وَسَمِعْنَا فَارْجِعْنَا نَعْمَلْ صَالِحًا إِنَّا مُوقِنُونَ
ហើយ(គួរឱ្យរន្ធត់ជាទីបំផុត) ប្រសិនបើអ្នកឃើញនៅ ពេលដែលពួកធ្វើអំពើអាក្រក់ឱនក្បាលរបស់ពួកគេនៅចំពោះមុខ ម្ចាស់របស់ពួកគេ(ដោយនិយាយថា) ឱម្ចាស់របស់ពួកយើង. ពួក យើងបានឃើញ និងបានឮហើយ ដូចេ្នះសូមទ្រង់មេត្ដាបញ្ជូនពួក យើងឱ្យវិលត្រឡប់ទៅ(លោកិយ)វិញផង ពួកយើងនឹងធ្វើអំពើ ល្អត្រឹមត្រូវ។ ពិតប្រាកដណាស់ ពួកយើងជាអ្នកជឿជាក់បំផុត។
តាហ្វសៀរ
ពួកដែលសាងទង្វើអាក្រក់នឹងបង្ហាញខ្លួននៅថ្ងៃបរលោក ខណៈដែលពួកគេជាពួកដែលថោកទាបបំផុតដោយពួកគេឱនក្បាលរបស់ពួកគេចុះ ដោយសារតែពួកគេប្រឆាំង(មិនជឿ)នឹងការពង្រស់មនុស្សឲ្យរស់ឡើងវិញ។ ពួកគេមានអារម្មណ៍ថាមានភាពអាម៉ាស់ ហើយពួកគេបានពោលថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងបានឃើញហើយនូវការពង្រស់ឡើងវិញដែលពួកយើងធ្លាប់បានបដិសេធមិនជឿចំពោះវា ហើយពួកយើងក៏បានឮហើយដែរថា អ្វីដែលបណ្តាអ្នកនាំសារដែលមកអំពីទ្រង់បាននាំមកនោះ គឺពិតជាការពិតមែន។ ហេតុនេះ សូមទ្រង់មេត្តាឲ្យពួកខ្ញុំវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញម្តងទៀតផង ដើម្បីឲ្យពួកយើងអាចសាងទង្វើដែលធ្វើឲ្យទ្រង់ពេញចិត្តចំពោះពួកយើងវិញ។ ពេលនេះ ពួកយើងជឿជាក់យ៉ាងច្បាស់ហើយចំពោះការពង្រស់ឡើងវិញ និងចំពោះសេចក្តីពិតដែលបណ្តាអ្នកនាំសារបាននាំមកនោះ។ ប្រសិនបើអ្នកបានឃើញពួកដែលសាងទង្វើអាក្រក់ស្ថិតក្នុងស្ថានភាពបែបនេះនោះ ពិតណាស់ អ្នកពិតជាបានឃើញនូវរឿងរ៉ាវមួយដ៏ធំធេង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល