សូរ៉ា 31 · ជូស 21
Luqman · 31:25
وَلَئِنْ سَأَلْتَهُمْ مَنْ خَلَقَ السَّمَاوَاتِ وَالْأَرْضَ لَيَقُولُنَّ اللَّهُ ۚ قُلِ الْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ
ហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេ(ពួកមូស្ហរីគីន) ថាៈ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី? ពួកគេពិតជានឹងឆ្លើយថាៈ គឺអល់ឡោះ។ ចូរអ្នកពោលថាៈ រាល់ការសរសើរគឺចំពោះអល់់ឡោះ។ ផ្ទុយទៅវិញ ពួកគេភាគច្រើន មិនដឹងឡើយ។
តាហ្វសៀរ
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់? ហើយតើអ្នកណាដែលបានបង្កើតផែនដី? ប្រាកដជាពួកគេនឹងឆ្លើយថាៈ គឺអល់ឡោះជាអ្នកដែលបានបង្កើតវាទាំងពីរនេះ។ ចូរអ្នកពោលទៅកាន់ពួកគេថាៈ ការកោតសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានបង្ហាញនូវភស្តុតាងទៅលើពួកអ្នក។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេមិនបានដឹងថា តើនរណាដែលសាកសមនឹងទទួលការកោតសរសើរនោះឡើយ ដោយសារតែភាពល្ងង់ខ្លៅរបស់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល