សូរ៉ា 31 · ជូស 21

Luqman · 31:20

أَلَمْ تَرَوْا أَنَّ اللَّهَ سَخَّرَ لَكُمْ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَأَسْبَغَ عَلَيْكُمْ نِعَمَهُ ظَاهِرَةً وَبَاطِنَةً ۗ وَمِنَ النَّاسِ مَنْ يُجَادِلُ فِي اللَّهِ بِغَيْرِ عِلْمٍ وَلَا هُدًى وَلَا كِتَابٍ مُنِيرٍ

តើពួកអ្នកមិនឃើញទេឬ ពិតប្រាកដណាស់អល់ឡោះបាន បង្កើតអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅលើ ផែនដីជាប្រយោជន៍សម្រាប់ពួកអ្នក ហើយទ្រង់បានបំពេញនៀកម៉ាត់របស់ទ្រង់ដល់ពួកអ្នកទាំងផ្នែកខាងក្រៅ(ខ្លួនប្រាណ) និងផ្នែក ខាងក្នុង(ចិត្ដគំនិត)នោះ? ហើយក្នុងចំណោមមនុស្សលោក មាន អ្នកខ្លះឈ្លោះប្រកែកគ្នាក្នុងរឿងអល់ឡោះដោយគ្មានចំណេះដឹងនិង គ្មានការចង្អុលបង្ហាញ ហើយនិងគ្មានគម្ពីរបំភ្លឺការពិត។

តាហ្វសៀរ

តើពួកអ្នកមិនបានឃើញទេឬ(ឱមនុស្សលោកទាំងឡាយ) ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជួយសម្រួលដល់ពួកអ្នកអាចទាញយកផលប្រយោជន៍ពីអ្វីដែលនៅលើមេឃ ដូចជាព្រះអាទិត្យ ព្រះចន្ទ និងដួងតារាទាំងឡាយ។ ហើយទ្រង់ក៏បានផ្តល់ភាពងាយស្រួលផងដែរដល់ពួកអ្នកនូវអ្វីដែលមាននៅលើផែនដី ដូចជាសត្វធាតុនានា ព្រៃព្រឹក្សា និងរុក្ខជាតិទាំងឡាយ។ ហើយទ្រង់បានបំពេញឲ្យពួកអ្នកនូវឧបការគុណទាំងឡាយរបស់ទ្រង់ផ្នែកខាងក្រៅដែលអាចមើលឃើញជាក់ស្តែង ដូចជារូបរាងនិងសម្រស់ស្រស់ស្អាត និងឧបការគុណផ្នែកខាងក្នុងដែលមិនអាចមើលឃើញជាក់ស្តែង ដូចជាសតិបញ្ញា និងចំណេះដឹង។ តែទោះបីជាមាននូវឧបការគុណទាំងនេះហើយក្តី ក៏មានមនុស្សមួយចំនួនបានជជែកដេញដោលចំពោះភាពជាម្ចាស់តែមួយគត់របស់អល់ឡោះដោយគ្មានចំណេះដឹងដែលផ្អែកទៅលើវ៉ាហ៊ីដែលអល់ឡោះបានបញ្ចុះ ឬផ្អែកទៅលើប្រាជ្ញារបស់គេ ឬផ្អែកលើគម្ពីរដ៏ច្បាស់លាស់ណាមួយដែលបានបញ្ចុះមកពីអល់ឡោះដដែល។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់