សូរ៉ា 30 · ជូស 21

Ar-Rum · 30:48

اللَّهُ الَّذِي يُرْسِلُ الرِّيَاحَ فَتُثِيرُ سَحَابًا فَيَبْسُطُهُ فِي السَّمَاءِ كَيْفَ يَشَاءُ وَيَجْعَلُهُ كِسَفًا فَتَرَى الْوَدْقَ يَخْرُجُ مِنْ خِلَالِهِ ۖ فَإِذَا أَصَابَ بِهِ مَنْ يَشَاءُ مِنْ عِبَادِهِ إِذَا هُمْ يَسْتَبْشِرُونَ

អល់ឡោះជាអ្នកដែលបញ្ជូនខ្យល់ រួចទ្រង់ធ្វើឱ្យពពក រសាត់ ហើយទ្រង់ពង្រាយវាពាសពេញផ្ទៃមេឃតាមអ្វីដែលទ្រង់ មានចេតនា ព្រមទាំងទ្រង់បានធ្វើឱ្យវាទៅជាដុំៗ ពេលនោះអ្នក នឹងឃើញភ្លៀងចេញពីចន្លោះរបស់វា។ ហើយនៅពេលណាដែល ទ្រង់បានស្រោចស្រពវាទៅលើអ្នកណាដែលទ្រង់មានចេតនាក្នុង ចំណោមខ្ញុំទាំងឡាយរបស់ទ្រង់ ពេលនោះពួកគេសប្បាយរីករាយ យ៉ាងខ្លាំង។

តាហ្វសៀរ

អល់ឡោះជាម្ចាស់ ទ្រង់ជាអ្នកដែលបញ្ជា និងបញ្ជូនខ្យល់ ហើយខ្យល់នោះបានជះឥទ្ធិពលទៅកាន់ពពក ហើយធ្វើឲ្យពពកនោះមានចលនា(រសាត់) ហើយទ្រង់បានពង្រាយវានៅលើមេឃតាមដែលទ្រង់មានចេតនា ទោះតិច ឬច្រើន ហើយបានធ្វើឲ្យវាក្លាយទៅជាដុំៗ។ ពេលនោះ អ្នកនឹងបានឃើញទឹកភ្លៀងស្រក់ចេញពីផ្នែកកណ្តាលរបស់វា។ ហើយនៅពេលដែលទ្រង់បានឲ្យទឹកភ្លៀងនោះធ្លាក់ត្រូវជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់នោះ ពេលនោះ ពួកគេសប្បាយរីករាយជាមួយនឹងក្តីមេត្តាករុណារបស់អល់ឡោះទៅចំពោះពួកគេតាមរយៈការបញ្ចុះទឹកភ្លៀង ដែលបន្ទាប់ពីនោះមក រុក្ខជាតិជាច្រើនក៏បានដុះលូតលាស់ឡើងសម្រាប់ជាការបំពេញតម្រូវការរបស់ពួកគេ និងសត្វរបស់ពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់