សូរ៉ា 30 · ជូស 21
Ar-Rum · 30:36
وَإِذَا أَذَقْنَا النَّاسَ رَحْمَةً فَرِحُوا بِهَا ۖ وَإِنْ تُصِبْهُمْ سَيِّئَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ إِذَا هُمْ يَقْنَطُونَ
ហើយនៅពេលដែលយើងបានឱ្យមនុស្សលោកស្គាល់នូវក្ដី មេត្ដាករុណា ពួកគេក៏សប្បាយរីករាយនឹងវា។ តែប្រសិនបើប្រការ អាក្រក់បានធ្លាក់លើពួកគេដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ដ កន្លងមក ពេលនោះពួកគេអស់សង្ឃឹមយ៉ាងខ្លាំង។
តាហ្វសៀរ
ហើយនៅពេលដែលយើងបានឲ្យមនុស្សលោកភ្លក្សនូវឧបការគុណណាមួយក្នុងចំណោមឧបការគុណរបស់យើងដូចជា សុខភាពល្អ និងភាពមានបាននោះ គឺពួកគេសប្បាយរីករាយនឹងវាក្នុងភាពក្រអឺតក្រទម និងក្អេងក្អាង។ តែប្រសិនបើប្រការអាក្រក់កើតឡើងលើពួកគេ ដូចជាជំងឺឈឺថ្កាត់ និងភាពក្រីក្រ ដោយសារតែបាបកម្មដែលពួកគេបានសាងដោយដៃរបស់ពួកគេផ្ទាល់នោះ ស្រាប់តែពួកគេអស់សង្ឃឹមពីក្តីមេត្តាករុណាអល់ឡោះ ហើយពួកគេមិនសង្ឃឹមថា រឿងអាក្រក់ដែលពួកគេជួបប្រទះនោះ អាចរលត់ផុតពីពួកគេនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល